• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) បានចុះបញ្ជីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នសម្រេចបាន ១៦,៧ ពាន់លានដុល្លារ

នេះជាការថយចុះខ្លាំងបំផុតចាប់តាំងជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងម្តងទៀតនៅចុងខែមេសាឆ្នាំ ២០២១ និងដើមខែឧសភាឆ្នាំ ២០២១ នៅខេត្ត Bac Ninh និងខេត្ត Bac Giang។

រូបថត៖ baochinhphu.vn


យោងតាមទិន្នន័យរបស់ក្រសួងផែនការនិងវិនិយោគ គិតត្រឹមថ្ងៃទី ២០ ខែកក្កដាដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ចូលមកវៀតណាមដែលបានចុះបញ្ជី ចាប់តាំងពីដើមឆ្នាំបានឈានដល់ ១៦,៧ ពាន់ លានដុល្លារ ពោលគឺថយចុះជាង ១១ % បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាការថយចុះខ្លាំងបំផុតចាប់តាំងជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងម្តងទៀតនៅចុងខែមេសាឆ្នាំ ២០២១ និងដើមខែឧសភាឆ្នាំ ២០២១ នៅខេត្ត Bac Ninh និងខេត្ត Bac Giang។

ទាក់ទងនឹងវិស័យវិនិយោគ វិនិយោគិនបរទេសបានវិនិយោគលើវិស័យចំនួន ១៨  ក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃនិងផលិតកម្មបានបន្តនាំមុខដោយមានដើមទុនវិនិយោគសរុបជាង ៧,៩ ពាន់លានដុល្លារ; បន្ទាប់មកគឺវិស័យផលិតកម្ម ការចែកចាយអគ្គិសនី និងអាជីវកម្មអចលនៈទ្រព្យ។ល។

ទាក់ទងនឹងដៃគូវិនិយោគមានប្រទេសនិងដែនដីចំនួន ៨៦ ដែលបានវិនិយោគនៅវៀតណាម ក្នុងនោះសិង្ហបុរីនាំមុខដោយមាន ទុនវិនិយោគសរុបចំនួន ៥,៩២ ពាន់លានដុល្លារ បន្ទាប់មកគឺជប៉ុនដែលមានដើមទុនវិនិយោគសរុបចំនួន ២,៥៤ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា ដើមទុនវិនិយោគផ្ទាល់ពីបរទេសគឺមកពីប្រទេសសឹង្ហបុរីនិងជប៉ុន ស្ថិតក្នុងទម្រង់នៃការវិនិយោគថ្មី។ ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី ៣ បន្តទៀត គឺចិន និងហុងកុង (ចិន)។

វិនិយោគិនបរទេសបានបណ្តាក់ទុននៅតាមខេត្ត ក្រុង ចំនួន ៥៧ ទូទាំងប្រទេស។ ក្នុងនោះ ខេត្ត Long an នៅតែជាខេត្តដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅក្នុងប្រទេស ដោយមានទុនវិនិយោគសរុបចំនួន ៣,៥៨ ពាន់លានដុល្លារអាមេរិក។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី ២; ជាបន្តបន្ទាប់គឺ Can Tho, Hai Phong និងរដ្ឋធានីហាណូយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top