• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាណាំង៖ សកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនស្វាគមន៍ឆ្នាំថ្មី ២០២៣

កម្មវិធីប្រគុំតន្ត្រី Countdown ២០២៣ ដោយមានការចូលរួមពី តារាចម្រៀង និងសិល្បករល្បីៗជាច្រើន នឹងនាំមកនូវបទភ្លេងពិរោះៗ ដើម្បីស្វាគមន៍ ឆ្នាំថ្មី។
សកម្មភាពសិល្បៈជាច្រើនដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៣ នឹងប្រព្រឹត្តទៅនៅតាមមាត់ទន្លេ Han ទីក្រុង Da Nang។ (រូបថត៖ VOV)
ស្វាគមន៍ឆ្នាំថ្មី ២០២៣ ទីក្រុង ដាណាំង នឹងរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈ ដ៏ទាក់ទាញជាច្រើន នាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់ អារម្មណ៍។ នៅឧទ្យាន Bien Dong ខ័ណ្ឌ Son Tra ប្រព្រឹត្តទៅការតាំងពិព័រណ៌ស្នាដៃ សិល្បៈ។ ជាពិសេស កម្មវិធីប្រគុំតន្ត្រី Countdown ២០២៣ ដោយមានការចូលរួមពី តារាចម្រៀង និងសិល្បករល្បីៗជាច្រើន នឹងនាំមកនូវបទភ្លេងពិរោះៗ ដើម្បីស្វាគមន៍ ឆ្នាំថ្មី។ សកម្មភាពថ្មីគួរឱ្យកត់សម្គាល់ដែលប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ ដាណាំង គឺកម្មវិធីសម្ដែងសិល្បៈប្រពៃណី "វិថីបេតិកភណ្ឌ"។ នេះជាសកម្មភាពសម្តែង សិល្បៈវប្បធម៌ប្រពៃណីដែលបានរៀបចំឡើង ពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ក្នុងគោលបំណងនាំមកនូវពេលវេលាថ្មីថ្មោងនិងការចាប់អារម្មណ៍ជូនអ្នកដំណើរមុនជើងហោះ ហើរនីមួយៗ។លោក Ha Vy នាយករងមន្ទីរវប្បធម៌ និង កីឡាក្រុងដាណាំង បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ស្ថានភាពជំងឺរាតត្បាតត្រូវបានគ្រប់គ្រងហើយ គ្រប់សកម្មភាព ទាំងអស់កំពុងស្ថិតនៅក្នុងនិន្នាការស្ដារឡើងវិញ ជាពិសេសសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍។ ទីក្រុងមានផែនការរៀបចំកម្មវិធីសិល្បឲ្យកាន់តែមានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍។ យើងខ្ញុំចង់ធ្វើយ៉ាងណាដើម្បីឲ្យភ្ញៀវទេសចរមកចូលរួមព្រឹត្តិការណ៍នានា អាចមានការតភ្ជាប់ទៅនឹងកន្លែងវប្បធម៍ កន្លែងទេសចរណ៍ និងកេរ្តិ៍ដំណែលសំខាន់ៗនៃទីក្រុង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top