• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ពង្រាយកម្មវិធីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីបម្រើគោលដៅ Net Zero

នាព្រឹកថ្ងៃទី១០ ខែមករា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានសម្របសម្រួលជាមួយសាកលវិទ្យាល័យ Can Tho និងគណៈកម្មាធិការប្រជាជនទីក្រុង Can Tho រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ដាក់ពង្រាយកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើគោលដៅនៃការបំភាយឧស្ម័នសូត្រស្មើរសូន្យ- Net Zero នៅវៀតណាមសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long។

នេះគឺជាវេទិកាដ៏សំខាន់មួយ ដើម្បីជំរុញដំណោះស្រាយទម្លុះទម្លាយ ដូចជា៖ បច្ចេកវិទ្យាចាប់យកនិងផ្ទុកកាបូន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បរិវត្តកម្មបៃតង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ។ កម្មវិធីនេះ រួមបញ្ចូលនូវខ្លឹមសារសំខាន់ៗដូចជា៖ បំពេញគោលនយោបាយច្បាប់ស្តីពី Net Zero; កសាងគំរូបរិវត្តកម្មពណ៌បៃតង សេដ្ឋកិច្ចវិលជុំ កំណើនបៃតង; ដំណោះស្រាយកែលម្អគុណភាពធនធានមនុស្ស Net Zero; បច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យ (ដឹកជញ្ជូន កសិកម្ម។ល។); ដំណោះស្រាយសម្រាប់សារពើភ័ណ្ឌនិងវិញ្ញាបនប័ត្រឧស្ម័នផ្ទះកញ្ចក់ ការព្រមានពីហានិភ័យនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ គោលដៅដល់ឆ្នាំ ២០៣០ កម្មវិធីនេះនឹងបង្កើតដំណោះស្រាយទម្លុះទម្លាយលើបច្ចេកវិទ្យាថ្មីៗ នៅក្នុងផ្នែកនិងវិស័យនានា;  យន្តការ គោលនយោបាយ ការគ្រប់គ្រង និងដំណោះស្រាយបច្ចេកទេស; លើកកម្ពស់សមត្ថភាពដើម្បីបម្រើគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។ តាមនោះ រួមចំណែកដល់គោលដៅ Net Zero ត្រឹមឆ្នាំ ២០៥០ នៅវៀតណាម។

តំណាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជូនដំណេងអំពីការតម្រង់ទិសដៅអនុវត្តកម្មវិធី KC.១៦/២៤-៣០ ។ រូបថត៖ VNA

ដើម្បីឲ្យកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបម្រើគោលដៅ Net Zero  នៅវៀតណាមសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានអំពាវនាវដល់គ្រប់ស្ថាប័ន អង្គការ និងអង្គភាពអាជីវកម្មនិងអ្នកវិទ្យាសាស្ត្រ បន្តអមដំណើរ លើកសំណើរកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមស្រប បញ្ជាក់ពីផែនទីបង្ហាញផ្លូវ និងធនធាន ដើម្បីអនុវត្តន័លទ្ធផលស្រាវជ្រាវយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធិភាព។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងសហគ្រាសបានពិភាក្សានិងស្នើដំណោះស្រាយជាក់ស្តែង ដើម្បីអនុវត្តគោលដៅ Net Zero នៅក្នុងតំបន់ដីសណ្ដCuu Longផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top