ផែនការនេះកំណត់គោលដៅថា ដល់ឆ្នាំ
២០៣០ Kien Giang នឹងក្លាយជាខេត្តមួយដែលជីវភាពរស់នៅមានគុណភាពខ្ពស់
នៃតំបន់ដីសណ្ដទន្លេ Cuu Long; គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសជាតិ។
ដល់ឆ្នាំ ២០៥០, Kien Giang នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំ
ជាច្រកទ្វារ និងជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់ របស់ប្រទេសជាតិ។
ផែនការកំណត់បញ្ជីគម្រោងវិនិយោគជាអាទិភាពក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលមានជាង
២០០ គម្រោងលើវិស័យកសិកម្ម ជលផល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស
ហេដ្ឋារចនាសម្ព័ន្ធសង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ...។នៅក្នុងសន្និសីទនេះ
ថ្នាក់ដឹកនាំខេត្ត Kien Giang បានប្រគល់គោលនយោបាយវិនិយោគចំនួន
១១ និងអនុស្សារណៈចំនួន ១៨
ដោយទទួលស្គាល់ការស្រាវជ្រាវវិនិយោគរបស់អ្នកវិនិយោគដែលនឹងអនុវត្តក្នុងខេត្តនាពេលខាងមុខ។
អញ្ជើញថ្លែងមតិនៅសន្និសីទ
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើថា នាពេលខាងមុខ Kien
Giang ត្រូវបន្តទាញយកផលប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ចសមុទ្រ;
អនុវត្តគម្រោងចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម
ខណៈពេលដែលផ្តោតលើការអភិវឌ្ឍចរាចរណ៍ផ្លូវទឹក។ ទន្ទឹមនឹងនោះ
ខេត្តត្រូវយកចិត្តទុកដាក់អំពាវនាវវិនិយោគលើវិស័យកែច្នៃកសិផល
នាំការកែច្នៃកសិផលខិតទៅជិតតំបន់វត្ថុធាតុដើម ដើម្បីបង្កើនតម្លៃផលិតកម្មកសិកម្ម
និងតម្លៃកសិផលរបស់វៀតណាមនៅលើទីផ្សារអន្តរជាតិ។
ម្យ៉ាងវិញទៀត
Kien
Giang ក៏ត្រូវយកចិត្តទុកដាក់លើការទាក់ទាញ គម្រោងវារីវប្បកម្ម
ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ ការពារ
និងអភិវឌ្ឍធនធានអាហារសមុទ្រ រួមចំណែកដល់ប្រទេសទាំងមូលដើម្បីឆាប់ដក “កាតលឿង” អំពីអាហារសមុទ្រ
របស់គណៈកម្មការអឺរ៉ុប (EC) ការពារ
និងអភិវឌ្ឍន៍វិស័យអាហារសមុទ្រប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ៕





