• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជ័យជម្នះ ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាពអន្តរជាតិកម្ពុជា-វៀតណាម

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពនិងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត រំដោះប្រជាជននិងប្រទេសកម្ពុជា ចេញពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត រំដោះប្រជាជននិងប្រទេសកម្ពុជា ។ រូបថត៖ VNA

កាលពីថ្ងៃទី៦ ខែមករា Freshnews - កាសែតអេឡិចត្រូនិក ដែលមានចំនួនអ្នកចូលទស្សនាច្រើនបំផុតនៅកម្ពុជានាបច្ចុប្បន្ន បានចុះផ្សាយអត្ថបទសរសេររបស់លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយប្រធានបទ អបអរសាទរខួបលើកទី ៤៤ ទិវាជ័យជំនះ ៧ មករា ទិវារំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩-៧ មករា ២០២៣)។

អត្ថបទសរសេរបានអះអាងថា ជ័យជំនះ ៧ មករាជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្ត នៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ បានរំលឹកថានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពនិងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត រំដោះប្រជាជននិងប្រទេសកម្ពុជា ចេញពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំង បើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ។

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវបានអះអាងថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានអភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជននៃប្រទេសនីមួយៗ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនៅប្រទេសនីមួយៗផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top