• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសហគមន៍អាជីវកម្មវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam៖ បញ្ហាប្រឈមធំបំផុតគឺធ្វើយ៉ាងម៉េចដើម្បីមនុស្សគ្រប់រូបត្រូវយល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាការងារដែលចាំបាច់ត្រូវធ្វើ (រូបថត៖ VGP/Đình Nam)
 

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិដឹកនាំការអភិវឌ្ឍន៍ដោយចីរភាពនិង បង្កើនសមត្ថភាពប្រកួតប្រជែងបានអញ្ជើញចូលរួមវេទិកាធុរកិច្ចដោយចីរភាពវៀតណាម (VCSF) ឆ្នាំ ២០២០ ជាមួយប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទសវត្សថ្មី៖ ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស”។ វេទិកានេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) និងក្រុមប្រឹក្សាធុរកិច្ចដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពវៀតណាម (VBCSD) ដែលទាក់ទាញការចូលរួមផ្ទាល់របស់តំណាងទាំងជាតិនិងអន្តរជាតិ ជាង ៣០០ នាក់ និងតំណាងជាង ៥០០ នាក់បានតាមដានតាមប្រព័ន្ធវីដេអូ។

តំណាងចូលរួមវេទិកាបានចែករំលែកព័ត៌មាន ទាក់ទងនឹងផែនការអនុវត្តប្រកបដោយចីរភាព សុក្រិត ស្ថាប័នច្បាប់សម្រាប់ការការពារបរិស្ថាន កាត់បន្ថយកាកសំណល់ប្លាស្ទិកនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។

អញ្ជើញថ្លែងមតិក្នុងវេទិកា ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានស្នើឱ្យ VCCI និងក្រសួងពាក់ព័ន្ធ បន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរនិងទទួលយករាល់យោបល់ដើម្បីលុបបំបាត់បញ្ហានានានិងផ្លាស់ប្តូរថ្មីនូវក្របខ័ណ្ឌគោលនយោបាយ សម្រាប់បរិយាកាសអាជីវកម្មអំណោយផលជាង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top