• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក

អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានវាយតំលៃខ្ពស់ ចំពោះសារដ៏ខ្ជាប់ខ្ជួនរបស់អាមេរិក ដែលគាំទ្រប្រទេសវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងសម្បូររុងរឿង។
ទិដ្ឋភាពទូទៅនៃជំនួបនេះ។ (រូបថត៖ quochoi.vn)

 

នាព្រឹកថ្ងៃទី៤ ខែសីហា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយប្រធានគណៈកម្មាធិការពន្ធដារ សភា លោក Jason Smith ក្នុងឱកាសមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។

អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានវាយតំលៃខ្ពស់ ចំពោះសារដ៏ខ្ជាប់ខ្ជួនរបស់អាមេរិក ដែលគាំទ្រប្រទេសវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងសម្បូររុងរឿង។ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានសម្តែងការគាំទ្រចំពោះការលើកកំពស់ទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍ ដោយស្ថិរភាព យូរអង្វែង និងជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។
ប្រធានគណៈកម្មាធិការពន្ធដារនៃសភាជាន់ទាបអាមេរិក លោក Jason Smith បានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរគួរតែបន្តជំរុញការអភិវឌ្ឍទំនាក់ ទំនងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម; សម្តែងនូវបំណងចង់ជួយវៀតណាមក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់ពិភពលោក; ជួយឧបត្ថម្ភផ្នែកពន្ធដារ និងការអនុវត្តដំណោះស្រាយលើ វិស័យកសិកម្មនៅវៀតណាមតាមរយៈការសន្ទនាដើម្បីធានាផលប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាតា

បង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាតា

បនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនៈកិច្ចលើកនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងកាតា ដោយអះអាងនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការនាំទំនាក់ទំនងវៀតណាម-កាតាឈានចូលដំណាក់កាលថ្មី ដែលកាន់តែរឹងមាំ ទូលំទូលាយជាងមុន ជាមួយនឹងការជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅ និងងឱកាសកាន់តែច្រើនផងដែរ។

Top