• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់ឲ្យកាន់តែរីកចម្រើនជាវិជ្ជមាន

ប្រធានរដ្ឋ លោក Vo Van Thuong បានសម្តែងនូវគោលបំណងថា លោកនាយក រដ្ឋមន្រ្តី ខាឌីណាល់ Pietro Parolin ជាមួយនឹងទំនួលខុសត្រូវរបស់ខ្លួននៅបុរីវ៉ាទីកង់ នឹងបន្តផ្ដល់ការយកចិត្តទុកដាក់ជាច្រើនដល់សកម្មភាពរបស់សហគមន៍សាសនាកាតូលិកនៅវៀតណាម តាមនោះ រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម - បុរីវ៉ាទីកង់ ឲ្យកាន់តែរីកចម្រើនជាវិជ្ជមាន។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោកខាឌីណាល់ Pietro Parolin។ (រូបថត៖ VOV)

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និង លោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ីតាលី និងបុរីវ៉ាទីកង់ ហើយដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រឡប់មកមាតុប្រទេសវិញ។ មុននោះ នៅរសៀលថ្ងៃដដែល បន្ទាប់ពីជំនួបជាមួយសម្តេចប៉ាប ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោកខាឌីណាល់ Pietro Parolin នៅបុរីវ៉ាទីកង់ក្នុងទីក្រុងរ៉ូម។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនង រវាងវៀតណាមជាមួយបុរីវ៉ាទីកង់ និងស្ថានភាពសាសនាកាតូលិកនៅវៀតណាម។

ប្រធានរដ្ឋ លោក Vo Van Thuong បានសម្តែងនូវគោលបំណងថា លោកនាយក រដ្ឋមន្រ្តី ខាឌីណាល់ Pietro Parolin ជាមួយនឹងទំនួលខុសត្រូវរបស់ខ្លួននៅបុរីវ៉ាទីកង់ នឹងបន្តផ្ដល់ការយកចិត្តទុកដាក់ជាច្រើនដល់សកម្មភាពរបស់សហគមន៍សាសនាកាតូលិកនៅវៀតណាម តាមនោះ រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម - បុរីវ៉ាទីកង់ឲ្យកាន់តែរីកចម្រើនជាវិជ្ជមាន។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី ខាឌីណាល់ Parolin បានវាយតំលៃខ្ពស់ចំពោះ សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសេរីភាពសាសនាសម្រាប់គ្រប់សាសនាទាំង អស់ រួមទាំងសាសនាកាតូលិកផងដែរ។ លោកនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់បានថ្លែងអំណរ គុណចំពោះវៀតណាមដោយបានទទួលស្គាល់ជាវិជ្ជមាននូវការរួមវិភាគទានរបស់សមាគមសាសនាកាតូលិកវៀតណាម ជាពិសេសក្នុងវិស័យសប្បុរសធម៌ អប់រំ សុខា ភិបាល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

បុរីវ៉ាទីកង់បានបញ្ជាក់ថា ជាមួយនឹងស្មារតីគាំទ្រគំនិតផ្តួចផ្តើមកសាងសន្តិភាព ទាំងអស់នៅលើពិភពលោក វ៉ាទីកង់បានគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយ ជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុ សញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នៅបុរីវ៉ាទីកង់ កាលពីថ្ងៃទី ២៨ ខែកក្កដា ភាគីទាំងពីរបានប្រកាសជាផ្លូវការថា រដ្ឋាភិបាលវៀតណាម និងបុរីវ៉ាទីកង់បានអនុម័តលើ កិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិ ប្រតិបត្តិការរបស់តំណាងអចិន្រ្តៃយ៍និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់បុរី វ៉ាទីកង់ប្រចាំនៅវៀតណាម

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

Top