• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ីឲ្យកាន់តែមានប្រសិទ្ធភាព

តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅរុស្ស៊ីចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែកញ្ញា។

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសវនាការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ (រូបថត៖ VOV)



ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នារសៀលថ្ងៃទី២៨ កញ្ញា លោករដ្ឋមន្រ្តី Bui Thanh Son បានជួបសវនាការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តស្វែងរកទិសដៅសហ ប្រតិបត្តិការថ្មីដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-រុស្ស៊ីឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។ ភាគីទាំងពីរឯកភាព ពង្រីកយន្តការសហប្រតិបត្តិការនៃគណៈកម្មការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស ដើម្បីជំរុញគម្រោងការណ៍សំខាន់ៗ លើកទឹកចិត្តហើយជួយសម្រួលដល់សាជីវកម្មវៀតណាម-រុស្ស៊ីក៏ដូចជាអាជីវកម្មនៃប្រទេសទាំងពីរវិនិយោគចូលមកប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរយល់ព្រមគ្នាថា ចាំបាច់ត្រូវ ចាត់វិធានការដើម្បីធ្វើអាជីវកម្មបានយ៉ាងអតិបរមានូវប្រៀបខ្លាំងទាំងអស់ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនាំមកជូន ជួយ សម្រួលដល់ការនាំចេញមុខទំនិញដែលភាគីទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាចូលទៅទីផ្សារនៃប្រទេសរៀងៗខ្លួន ឆ្ពោះទៅរកជញ្ជីងពាណិជ្ជកម្មប្រកបដោយតុល្យភាព។

លោក Sergei Lavrov។ (រូបថត៖ baoquocte.vn)

នៅថ្ងៃដដែល ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានស្នើឲ្យរុស្ស៊ី បន្តជួយឧបត្ថម្ភ ផ្ដល់អាទិភាពដល់ការផ្គត់ផ្គង់និងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ថ្នាំព្យាបាលជម្ងឺកូវីដ-១៩របស់រុស្ស៊ីជូនវៀតណាមតាមផែនការ ហើយពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមលើវិស័យវេជ្ជសាស្ត្រ វិទ្យា សាស្ត្រអវកាស ការគ្រប់គ្រងធនធាន ការជំរុញកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យគ្នារវាងខេត្ត ក្រុងនៃ ប្រទេសទាំងពីរ ជាដើម។

រីឯខ្លួនវិញ លោករដ្ឋមន្រ្តី Sergei Lavrov បានសង្កត់ធ្ងន់ថា វៀតណាមជាទីផ្សារ ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។ លោកក៏បានគាំទ្រចំពោះសំណើរនានារបស់វៀតណាម ហើយស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យផ្នែកវប្បធម៌និងរវាងប្រជាជន ជាមួយប្រជាជន ក្នុងនោះមានប្រតិបត្តិការនៃវិទ្យាស្ថាន Pushkin នៅវៀតណាម។ នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះដែរ លោករដ្ឋមន្រ្តី Bui Thanh Son ក៏ បានជួបធ្វើការជាមួយមូលនិធិវិនិយោគដោយផ្ទាល់រុស្ស៊ីអំពីការផ្ទេរប្រគល់ផលិតផល ជីវសាស្ត្រសម្រាប់ផលិតវ៉ាក់សាំង Sputnik V នៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top