• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសក្នុង និងក្រៅប្រទេស

 មហោស្រពតភ្ជាប់សហគ្រាសមានសកម្មភាពសំខាន់ៗចំនួនពីរ។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនពហុជាតិចំនួន ៥ អង្គភាព​ និងតំណាងសហគ្រាសចំនួន ៣០០ រូបបានផ្ដោតលើការពិភាក្សាអំពីតម្រូវការ ក៏ដូចជា​បទដ្ឋាន​ជ្រើស​រើល​អ្នក​ផ្គត់ផ្គង់នៅវៀតណាម។ ទន្ទឹមនឹងនេះ ជំនួប ១ ទល់នឹង ១ រវាងអ្នកទិញ និងអ្នកផ្គត់​ផ្គង់​ក៏ជា​ឱកាស​ដើម្បី​អង្គភាព​និមួយៗស្វែងរក និងជ្រើសរើសទំនិញ សេវាកម្ម និងដៃគូ។ 
 
បន្តសកម្មភា​ពក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ឆ្នាំ២០១៩ នោះ នាព្រឹកថ្ងៃទី ៣ ខែឧសភា បានប្រព្រឹត្តិទៅ​មហោស្រពតភ្ជាប់សហគ្រាស ដោយរួមចំណែកជំរុញទំនាក់ទំនងរវាងសហគ្រាសវៀតណាម និងសហគ្រាស​បរទេស សំដៅនាំមកនូវឱកាសជាក់ស្ដែង ជួយសហគ្រាសក្នុងស្រុក បង្កើនការនាំចេញ អភិវឌ្ឍន៍ទីផ្សារ ​និងលើកកម្ពស់តម្លៃសេដ្ឋកិច្ច។
 
មហោស្រព​តភ្ជាប់សហគ្រាសមានសកម្មភាពសំខាន់ៗចំនួនពីរ។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនពហុជាតិចំនួន ៥ អង្គភាព​ និងតំណាងសហគ្រាសចំនួន ៣០០ រូបបានផ្ដោតលើការពិភាក្សាអំពីតម្រូវការ ក៏ដូចជា​បទដ្ឋាន​ជ្រើស​រើល​អ្នក​ផ្គត់ផ្គង់នៅវៀតណាម។ ទន្ទឹមនឹងនេះ ជំនួប ១ ទល់នឹង ១ រវាងអ្នកទិញ និងអ្នកផ្គត់​ផ្គង់​ក៏​ជា​ឱកាស​ដើម្បី​អង្គភាពនិមួយៗស្វែងរក និងជ្រើសរើសទំនិញ សេវាកម្ម និងដៃគូ។ លោក Cu Duc Trung មកពី​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ មេកានិច អគ្គិសនី Tomeco បានឲ្យដឹងថា៖
 
"យើងខ្ញុំ​សង្ឃឹមថាមហោស្រពតភ្ជាប់បណ្ដាសហគ្រាសនឹងបានរៀបចំឡើងជាច្រើនថែមទៀត ដើម្បី​សហគ្រាស​វៀត​ណាម​អាចទាក់ទងផ្ទាល់ជាមួយសហគ្រាសបរទេស។ នេះគឺជាឱកាសតភ្ជាប់ ដើម្បីសហគ្រាស​នាំផ​លិត​ផល​របស់​ខ្លួន​ទៅកាន់ទីផ្សារអន្តរជាតិ។
 
ចំណែកឯ​លោក Truong Gia Binh ប្រធានគណកម្មារសិក្សាស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងជា​អនុប្រធាន​ក្រុមប្រឹក្សាកំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖
 
"តាមរយៈប​ណ្ដាសកម្មភាពតភ្ជាប់សហគ្រាស សហប្រតិបត្តិការទាំងនេះ បានរក​ឃើញ​នូវ​បញ្ហា​ដែល​សហ​គ្រាស​វៀត​ណាម​ត្រូវយកចិត្តទុកដាក់ និងរាល់ខ្លឹមសារ ដែលអាចជួយឧបត្ថម្ភសហគ្រាសឯកជន។ ទន្ទឹមនឹងនេះ យើង​ចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់នឹងរាល់កម្មវិធីគោលដៅជាក់ស្ដែង ដូចជា៖ ការផ្លាស់ប្ដូរអំពីគតិយុត្ត និងការគ្រង់គ្រង​រដ្ឋ​ សំដៅជួយឧបត្ថម្ភសហគ្រាសឯក​ជន"៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top