• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសហរដ្ឋអាមេរិក

លោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចនៅអាមេរិក សំដៅពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ព្រមទាំងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការរវាង ស្ថាប័ននានារបស់រដ្ឋសភានៃប្រទេសទាំងពីរ។
  គណៈប្រតិភូវៀតណាមបានធ្វើការជាមួយគណៈកម្មាធិការកិច្ចការយោធានៃសភាជាន់ទាបអាមេរិក (រូបថត៖ Khac Hieu/VNA អ្នកយកព័ត៌មានប្រចាំនៅអាមេរិក)  

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាមដឹកនាំដោយលោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការកិច្ចការយោធានៃសភាជាន់ទាបអាមេរិកក្រោមសហប្រធានរបស់ប្រធានគណៈកម្មាធិការលោក Adam Smith និងសមាជិកជាន់ខ្ពស់លោក Mike Rogers; អញ្ជើញជួបធ្វើការជាមួយសមាជិកសភាជាន់ទាប លោក Joaquin Castro - សហប្រធានក្រុមសមាជិកសភាអាមេរិកជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN Caucus); អញ្ជើញជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក John Tien; អញ្ជើញជួបធ្វើការជាមួយឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Jessica Lewis និងជំនួយការរដ្ឋមន្ត្រីការពារជាតិលោក Ely Ratner ព្រមទាំងមន្ត្រីផ្សេងទៀត។

ក្នុងជំនួបទាំងនេះ លោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចនៅអាមេរិក សំដៅពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ព្រមទាំងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការរវាង ស្ថាប័ននានារបស់រដ្ឋសភានៃប្រទេសទាំងពីរ។ លោកបានអះអាងថាវៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ។

នៅក្នុងជំនួបជាមួយ លោក Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកការជួយឧបត្ថម្ភដល់ការអនុវត្តសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនោះ លោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខបានស្នើឲ្យអង្គការសហប្រជាជាតិ និងលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បន្តជួយឧបត្ថម្ភ ដើម្បីវៀតណាមអាច រួមចំណែកបន្ថែមទៀតដល់គោលដៅដ៏ថ្លៃថ្លារបស់អង្គការសហប្រជាជាតិ គឺដោះស្រាយជម្លោះ រក្សាសន្តិភាព និងស្ថិរភាពដល់ប្រជាជនគ្រប់រូបនៅលើពិភពលោក។ លោក Atul Khare បានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលជាក់ស្ដែង គោលនយោបាយ ហើយស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍បណ្តុះបណ្តាលកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយបណ្ដាប្រទេស ជាពិសេសគឺបណ្ដាប្រទេសក្នុងតំបន់ផងដែរ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top