• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាមនិងកម្ពុជា

រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបថត៖ Duong Giang/TTXVN)  

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា និងអភិវឌ្ឍន៍ជានិច្ចនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរបន្តសហការគ្នាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យផ្សេងៗ; ការពារ និងកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចច្រកព្រំដែន; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគ សហប្រតិបត្តិការក្នុងផលិតកម្ម និងអាជីវកម្ម; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍...។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់កម្ពុជា ដើម្បីរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០-៤១ និងសន្និសីទពាក់ព័ន្ធនានានៅខែវិច្ឆិកាខាងមុខ រួមទាំងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ផងដែរ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាលារាជធានីភ្នំពេញបន្តយកចិត្តទុកដាក់ជួយសហគមន៍ជនជាតិវៀតណាម ឱ្យរស់នៅ សិក្សា និងធ្វើការឱ្យអស់ពីលទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top