• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការកសិកម្មវៀតណាម-ម៉ិកស៊ិកប្រកបដោយចីរភាពនិងជាក់ស្តែង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅកាន់បណ្ដាប្រទេសនៅអាមេរិកខាងជើង គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី ត្រឹន ថាញ់ ណាម បានទៅទស្សនានិងធ្វើការនៅប្រទេសម៉ិកស៊ិកចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា។

ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងគណៈប្រតិភូវៀតណាមនិងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក។ (រូបថត៖ VNA)

ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក លោក Julio Berdegue Sacristan លោកអនុរដ្ឋមន្ត្រី ត្រឹន ថាញ់ណាម បានអះអាងថា វៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិកក្នុងវិស័យកសិកម្ម ព្រមទាំងត្រៀមខ្លួនរួចជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសម៉ិកស៊ិក ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារវៀតណាមផងដែរ។

រី​ឯខ្លួនវិញ ​លោក Julio Berdegue Sacristan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក បានអះអាងថា វៀតណាមនិងម៉ិកស៊ិក មានភាពស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ប្រទេសទាំងពីរមានប្រពៃណីកសិកម្មតាំងពីយូរលង់មកជាមួយ នឹងចំនួនកសិករយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការធានាសន្តិសុខស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការរក្សាអត្តសញ្ញាណវប្បធម៌ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាពផងដែរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងសន្តិសុខស្បៀងអាហារ ពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មដែលជាប្រៀបខ្លាំងនៃប្រទេសនីមួយៗ លើកកំពស់ស្តង់ដារសុវត្ថិភាពនិងអនាម័យអាហារ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឆ្លាតវៃ ដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម vovworld.vn/km-KH

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top