ដោយបន្តកម្មវិធីនៃសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៨ ខែមេសា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តមួយស្តីពីការតែងតាំងចៅក្រមតុលាការប្រជាជនកំពូល; សេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធ និងចំនួនសមាជិករដ្ឋាភិបាល; សេចក្តីសម្រេចចិត្តអនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលផ្សេងទៀត។ នៅព្រឹកថ្ងៃដដែល រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នលើការតែងតាំងអនុប្រធាន និងសមាជិកក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខដោយប្រើប្រាស់ប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិក។
ការដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលសំខាន់ៗ បានទទួលការយកចិត្តទុកដាក់ជាពិសេសពីកម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេស ហើយបានបើកចេញការរំពឹងទុកលើក្បាល់ម៉ាស៊ីនរដ្ឋអាណត្តិថ្មី ដោយមានលក្ខណៈបង្រួម ប្រសិទ្ធភាព និងបម្រើផលប្រយោជន៍រួមរបស់ប្រទេសជាតិ។
“យើងរំពឹងថា ក្នុងនាមជាប្រធានរដ្ឋ សមមិត្ត តូ ឡឹម នឹងបោះជំហានទម្លុះទម្លាយយ៉ាងខ្លាំងក្នុងការដឹកនាំនិងការគ្រប់គ្រង ដើម្បីឲ្យសេដ្ឋកិច្ចសម្រេចបានគោលដៅកំណើនពីរខ្ទង់ ក្លាយជាប្រទេសអភិវឌ្ឍន៍ ដើម្បីប្រជាជនមានជីវភាពធូរធារ មានប្រាក់ចំណូលខ្ពស់ និងបញ្ជាក់ពីឋានៈកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិ”។
“យើងសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំត្រូវតែធ្វើការដើម្បីប្រទេសជាតិ ដើម្បីប្រជាជន និងជិតស្និតជាមួយប្រជាជន ដើម្បីបម្រើប្រជាជនកាន់តែប្រសើរឡើង"។
ប្រជាជនជឿជាក់ថា ការចាប់ផ្តើមនៃរដ្ឋសភានីតិកាលទី១៦ នឹងនាំមកនូវកម្លាំងរស់ថ្មី ហើយអាណត្តិថ្មីរបស់រដ្ឋ នឹងបំពេញល្អនូវភារកិច្ចដែលប្រជាជនបានប្រគល់ជូន៕







