• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបសំណេះសំណាលមិត្តភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២២

នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធអង្គការមិត្តភាព និងសមាគមន៍មិត្តភាព វៀតណាម - កម្ពុជាទីក្រុង Can Tho បានរៀបចំជំនួបសំណេះសំណាលមិត្តភាពក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២២។

អញ្ជើញថ្លែងក្នុងជំនួបនេះ លោក Nguyen Trung Nhan ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិទីក្រុង Can Tho បានឲ្យដឹងថា ទីក្រុង Can Tho បានកំណត់ទំនាក់ ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពជាមួយប្រជាជនកម្ពុជា គឺជាកត្តាកិច្ចការបរ ទេសដ៏សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីបុព្វហេតុការពារមាតុភូមិ និងការអភិវឌ្ឍ ប្រទេសរបស់ប្រជាជាតិទាំងពីរ។ លោក Nguyen Trung Nhan មានគោលបំណងថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ នឹងបន្តជាស្ពាន សម្រាប់សកម្មភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងកម្ពុជានិង ទីក្រុង Can Tho ដោយយកចិត្តទុកដាក់អស់ពីចិត្តក្នុងការដោះស្រាការលំបាករបស់ អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរដើមកំណើតវៀតណាម បង្កលក្ខណៈងាយស្រួល សម្រាប់អាជីវកម្មវៀតណាមនៅកម្ពុជាក្នុងការអភិវឌ្ឍ វិនិយោគ ហើយប្រជាពលរដ្ឋខ្មែរ ដើមកំណើតវៀតណាមមានជីវភាពរស់នៅដោយស្ថិរភាពផងដែរ។

ក្នុងឱកាសនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងព្រះតេជគុណ Ly Hung ព្រះចៅអធិការវត្តពិទូឃោសរង្សី បានប្រគល់អំណោយចំនួន ២១ ចំណែក ដោយមានតម្លៃ ១ លានដុង/ចំណែក ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានាក្នុងស្រុក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top