• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា៖ ពីបេះដូងទៅបេះដូប

យើងត្រូវគោរពប្រពៃណីប្រវត្តិសាស្ត្រដោយសាច់ស្រស់ឈាមស្រស់នៃចំណងមិត្តភាពស្លាប់រស់វៀតណាម - កម្ពុជា ហើយបន្តមរតកដល់យុវជនប្រកបដោយភាពឆ្លាតវៃ ច្នៃប្រឌិត ដើម្បីយុវជនឈរជើងយ៉ាងរឹងមាំនៅលើមូលដ្ឋានគ្រឹះប្រពៃណីនេះ។
  ជំនួបមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា៖ ពីបេះដូងទៅបេះដូប  

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្ត Dak Nong ពិធីជួបសំណេះសំណាលរវាងគណៈប្រតិភូនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ជាមួយអតីតកងទ័ពស្ម័គ្រចិត្ត អតីតជំនាញការ កងទ័ពការពារព្រំដែន និងយុវជនខេត្ត Dak Nong បានប្រព្រឹត្តិទៅជាផ្លូវការ។ ក្នុងជំនួបនេះ លោក Le Hong Liem អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាបានឲ្យដឹងថា៖ យើងត្រូវគោរពប្រពៃណីប្រវត្តិសាស្ត្រដោយសាច់ស្រស់ឈាមស្រស់នៃចំណងមិត្តភាពស្លាប់រស់វៀតណាម - កម្ពុជា ហើយបន្តមរតកដល់យុវជនប្រកបដោយភាពឆ្លាតវៃ ច្នៃប្រឌិត ដើម្បីយុវជនឈរជើងយ៉ាងរឹងមាំនៅលើមូលដ្ឋានគ្រឹះប្រពៃណីនេះ។ តាមរយៈកេរ្កិ៍មរតកដ៏ថ្លៃថ្លាទាំងនេះ យុវជននឹងមានមោទនភាព ទំនុកចិត្ត និងច្នៃប្រឌិត ដើម្បីរួមចំណែកកសាងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ

ចំណែកឯអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមលោក  Pham Nhuan បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភកងទ័ពវៀតណាម ហើយមានគោលបំណងថាបន្តរួមចំណែកដល់ចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ៖ ដោយមានជំនឿជាក់យ៉ាងរឹងមាំចំពោះទំនាក់ទំនងដ៏ភ្លឺស្វាងរវាងវៀតណាម-កម្ពុជា យើងបានប្តេជ្ញាចិត្តពូនជ្រុំ បន្តមរតកដល់ជំនាន់ក្រោយនូវរាល់តម្លៃប្រវត្តិសាស្ត្រប្រពៃណីដ៏ល្អប្រសើរអំពីចំណងមិត្តភាពវៀតណាម-កម្ពុជា រួមកម្លាំងកាយចិត្តជាក់ស្ដែងទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top