• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺអ៊ុតស្វា បានរីករាលដាលនៅតាម ប្រទេសចំនួន៣០

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វីរុសបង្កើតជំងឺអ៊ុស្វាបានរីករាលដាលនៅតាមប្រទេសចំនួន ៣០ នៅជុំវិញពិភពលោក ដោយមានករណីឆ្លងជំងឺជាង ៥៥០ នាក់។
  កុមារដែលឆ្លងជំងឺអ៊ុតស្វា នៅអ៊ីស្រាអែល។ (រូបថត៖ Reuters/TTXVN)  

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន វេជ្ជបណ្ឌិត Rosamund Lewis អ្នកជំនាញទទួលបន្ទុកជំងឺអ៊ុតស្វា ក្នុងកម្មវិធីបន្ទាន់របស់ WHO បានឲ្យដឹងថា ជំងឺអ៊ុតស្វាកំពុងរីករាលដាលនៅតំបន់ជាច្រើនក្នុងរយៈពេលដ៏ខ្លី។ លោកវេជ្ជបណ្ឌិត Lewis បានឲ្យដឹងថា នាបច្ចុប្បន្ន WHO មិនចាត់ទុកថា ការផ្ទុះឡើងនៃជំងឺអ៊ុតស្វានៅក្រៅទ្វីបអាហ្រ្វិក នឹងនាំមកនូវជំងឺរាតត្បាតនោះទេ។ WHO កំពុងពិចារណាថា តើនិន្នាការផ្ទុះឡើងនៃជំងឺអ៊ុតស្វា គួរតែត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ដូចជាជំងឺកូវីដ-១៩ ឬ Ebola ដែរឬទេ តាមនោះ បង្កើនល្បឿននៃដំណើរការស្រាវជ្រាវ និងផ្តល់ជំនួយឧបត្ថម្ភដើម្បីទប់ស្កាត់ជំងឺរីករាលដាល។

នាថ្ងៃដដែល ការិយាល័យអង្គការសុខភាពពិភពលោក WHO ប្រចាំនៅទ្វីបអាហ្រ្វិក បានជូនដំណឹងថា ចាប់តាំងពីដើមឆ្នាំ ២០២២មក មានប្រទេសចំនួន ៧ ក្នុងតំបន់ បានកត់ត្រាករណីឆ្លងជំងឺអ៊ុតស្វាចំនួន ៤៤នាក់ និងករណីសង្ស័យថាផ្ទុកជំងឺប្រហែល ១៤០០ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។

Top