• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត COVID-19៖ ខេត្ត ក្រុងនានារបស់វៀត​ណាម​អនុវត្តន៍យ៉ាងម៉ឺងមាត់ក្នុងការដាក់ឲ្យនៅ​ដាច់ដោយឡែក​


 ពលរដ្ឋវៀតណាមដែលត្រឡប់មកពីប្រទេសកូរ៉េខាងត្រូង (រូបថត៖ កាសែត Dantri)
 

នារសៀលថ្ងៃទី២ ខែមិនា ឆ្នាំ​២០២០ ខេត្ត Ninh Binh បានទទួលជនវៀតណាមចំនួន ៩៨ នាក់ មកពីកូរ៉េខាងត្បូង ហើយបានអនុវត្តន៍ការដាក់ឲ្យនៅដាច់ដោយឡែក នៅទីក្រុង Ninh Binh។ 

បញ្ជា​ការដ្ឋានយោធាខេត្ត Ninh Binh បានណែនាំឲ្យ កងវរៈសេនាធំ លេខ ៨៥៥ បាន​រួម​សហការ​ជាមួ​យ​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងការចាត់ចែងទាំងមនុស្ស ទាំង ឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាត្រៀមជា​ស្រេច​លក្ខណៈ​ល្អបំផុត​ខាង​សម្ភារៈដើម្បីទទួលស្វាគមន៍ក្រុមជនវៀតណាមទាំងនេះ។ ក្រុមមនុស្សទាំង ៩៨ នាក់ពោល​ខាង​លើត្រូវ​បាន​បញ្ជូនទៅកាន់តំបន់ដាក់ឲ្យនៅដាច់ដោយឡែក គឺសុទ្ធតែបានធ្វើដំណើរ​វិលត្រឡប់​មក​វៀត​ណាម​វិញ​តាម​ ជើងអាកាស នៅព្រលានយន្តហោះ Van Don ខេត្ត Quang Ninh។ មនុស្សទាំងនេះ គឺសុទ្ធតែជានិស្សិត ពលក​រ​របស់ខេត្ត Ninh Binh និងខេត្តជិតខាង ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េខាងត្បូង។
 
លោកវ​រសេនីយ៍ឯក Phan Van Chuong អនុប្រធានស្នងការភស្តុភារ នៃ យោធភូមិភាគទី ៩ បានឲ្យដឹងថា៖ នាថ្ងៃទី ​២ ខែមិនា ព្រលានយន្តហោះ Can Tho បានទទួល ជើងហោះហើរចំនួន ៣ ជើង មកពីកូរ៉េខាងត្បូង។ អ្នក​ដំណើរទាំងអស់នៅលើជើងហោះហើរទាំងនេះ នឹងត្រូវបាន​ដាក់ឲ្យ​នៅដាច់​ដោយ​ឡែក​នៅ​សាលា​យោធា​ខេត្ត​ Soc Trang។
 
នាថ្ងៃទី​ ២ ខែមិនា  គណកម្មការទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្ត Vinh Long បានរៀប​ចំកិច្ច​ប្រជុំស្ដីពី​ការអ​នុវត្តកាទទួល និងការ ដាក់ឲ្យនៅដាច់ដោយឡែក តាមការកំណត់ចំពោះមនុស្ស ដែលបានវិលត្រ​ឡប់មកពីកូរ៉េខាងត្បូង។ យោងតាម ប្រធានមន្ទីរសុខាភិបាលខេត្ត  Vinh Long លោក Van Cong Minh​ បានឲ្យដឹងថា ខេត្តទើបតែទទួលជនវៀតណាមចំនួន ២៤១ នាក់ ដែល បានវិលត្រឡប់​មក​ពីកូរ៉េ​ខាង​ត្បូង​។ នាបច្ចុប្បន្ននេះ មនុស្សទាំងនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយក្នុង​នោះមាន​មនុស្ស​ចំនួ​ន​ ២៤ នាក់ បានវិលមកពីទីក្រុង ដែលកំពុងផ្ទុះជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង ហើយត្រូវ​បាន​ផ្នែក​សុខាភិបាល​រៀបចំ​ការដាក់ឲ្យនៅដាច់ដោយឡែកពិសេស ដើម្បីប​ន្តតាមដានស្ថានភាពសុខភាពផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top