• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជើងហោះហើរដំបូងនាំពលរដ្ឋវៀតណាមពីប្រទេសអ៊ុយក្រែនមកប្រទេសវិញគ្រោងនឹងចុះចតនៅថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២

ដោយអនុវត្តន៍តាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមនិងសមាជិកគ្រួសារវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ក្រសួងការបរទេស សហការជាមួយអាជ្ញាធរពាក់ព័ន្ធ គ្រោងនឹងរៀបចំជើងហោះហើរចំនួនពីរ ដើម្បីជម្លៀសប្រជាពលរដ្ឋ ជាក់ស្តែងដូចខាងក្រោម៖

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២៖ ជើងហោះហើរលេខ VN88 នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គ្រោងនឹងដឹកពលរដ្ឋចំនួន ២៨៣ នាក់ ដោយចេញដំណើរពីទីក្រុង Bucharest (រូម៉ានី) ហើយចុះចតនៅអាកាសយានដ្ឋាន Noi Bai នៅថ្ងៃត្រង់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។

នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ជើងហោះហើរលេខ QH9066 របស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways គ្រោងនឹងដឹកប្រជាពលរដ្ឋចំនួន ២៧០ នាក់ ចេញពីទីក្រុង Warsaw (ប៉ូឡូញ) ហើយចុះចតនៅអាកាសយានដ្ឋាន Noi Bai នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២។

ពលរដ្ឋវៀតណាមដែលវិលត្រឡប់មកស្រុកកំណើតវិញតាមជើងហោះហើរខាងលើនឹងត្រូវធ្វើតេស្តរកកូវីដ ១៩ បន្ទាប់ពីចុះចតនៅប្រទេសវៀតណាម ហើយនឹងត្រូវបានអាជ្ញាធរមុខងារណែនាំអនុវត្តន៍វិធានការចត្តាឡីស័ក។

ក្រសួងការបរទេសត្រូវទទួលបន្ទុកជាចម្បងនិងសម្របសម្រួលជាមួយក្រសួងនិងសាខាពាក់ព័ន្ធ បន្តអនុវត្តន៍ការជម្លៀសប្រជាជនវៀតណាមនិងសមាជិកគ្រួសារចេញពីតំបន់គ្រោះថ្នាក់ក្នុងប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសជិតខាង និងនាំប្រជាជនដែលមានតម្រូវការ វិលត្រ ឡប់មកប្រទេសវិញអាស្រ័យលើស្ថានភាពនិងសមត្ថភាពឆ្លើយតប៕

ក្រុមការងារការពារប្រជាពលរដ្ឋរបស់ក្រសួងការបរទេសនិងភ្នាក់ងារតំណាងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ទទួលយ៉ាងសកម្មនូវសំណើរការពារប្រជាពលរដ្ឋ តម្រូវការជម្លៀសនិងត្រឡប់មកប្រទេសកំណើតរបស់ប្រជាពលរដ្ឋវៀតណាម តាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋរបស់ក្រសួងការបរទេសនិងភ្នាក់ងារតំណាង។ ក្នុងករណីត្រូវការជំនួយឬត្រូវការជម្លៀសចេញពីតំបន់សង្រ្គាម វិលត្រឡប់មកប្រទេសកំណើតវិញ ពលរដ្ឋវៀតណាមនៅអ៊ុយក្រែននិងប្រទេសជិតខាងអាចទាក់ទង និងចុះឈ្មោះព័ត៌មានជាមួយក្រសួងការបរទេសឬភ្នាក់ងារតំណាងរបស់វៀតណាមនៅតាមប្រទេសសាមីដូចខាងក្រោម៖

+ ក្រសួងការបរទេស៖ +៨៤-៩៦៥៤១១១១៨, +៨៤-៩៨១៨៤៨៤៨៤; អ៊ីមែល៖ baohocongdan@gmail.com

+ ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែន៖ +៣៨០ (៦៣) ៨៦៣៨៩៩៩

+ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី៖ +៧៩៩១៦៨២១៦១៧

+ ស្ថានទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ៖ ០០៤៨៧៨២២៥៧៣៥៩

+ ស្ថានទូតវៀតណាមប្រចាំប្រទេសរូម៉ានី៖ ០០៤០៧៤៤៦៤៥០៣៧

+ ស្ថានទូតវៀតណាមប្រចាំប្រទេសស្លូវ៉ាគី; +៤២១ ២ ៥២៤៥ ១២៦៣, +៤២១ ៩១៥ ០៤៤ ៣២៩, +៤២១ ៩១៥ ៤១៩ ៥៦៨

+ ស្ថានទូតវៀតណាមនៅហុងគ្រី៖ +៣៦ ៣០៨ ៣៨៥ ៦៩៩៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top