លោកជាសមាជិកការិយាល័យនយោបាយ នីតិកាលទី ១៣ និងទី១៤; ជាសមាជិកមជ្ឈិមបក្សនីតិកាលទី ១២, ១៣ និងទី១៤; លេខាមជ្ឈិមបក្សនីតិកាលទី ១៣ និងទី១៤; និងជាសមាជិករដ្ឋសភានីតិកាលទី១៥ និងទី១៦។
ចាប់ពីខែមេសា ឆ្នាំ ២០១៦ ដល់ខែតុលា ឆ្នាំ ២០២០ លោកជាទេសាភិបាលធនាគាររដ្ឋវៀតណាម។
ចាប់ពីខែតុលា ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ លោកបានកាន់តំណែងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្ស។
ចាប់ពីខែមករា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ លោកបានកាន់ដំណែងជាលេខាមជ្ឈិមបក្ស នីតិកាលទី ១៣ និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្ស។
ក្នុងអំឡុងពេល ១ខែ ចាប់ពីខែឧសភាឆ្នាំ ២០២៤ ដល់ខែមិថុនា ឆ្នាំ ២០២៤ លោកបានកាន់ដំណែងសំខាន់ពីរក្នុងស្ថាប័នមជ្ឈិមបក្ស គឺជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមនិងជាប្រធានខុទ្ទកាល័យចាត់តាំងមជ្ឈិម
ខែមិថុនា ឆ្នាំ ២០២៤ លោកបានបន្តកាន់ដំណែងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម។
នៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក ឡេ មិញ ហឹង ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិម សមាជិកការិយាល័យនយោបាយនីតិកាលទី ១៤ ហើយត្រូវបានចាត់តាំងឱ្យចូលរួមលេខាធិការដ្ឋាននីតិកាលទី ១៤ ខណៈពេលដែលក៏ទទួលបន្ទុកភារកិច្ចសំខាន់ជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមផងដែរ។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកត្រូវបានរដ្ឋសភានីតិកាលទី ១៦ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម៕







