• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូងដែលវៀតណាមរៀបចំពិធីជួបជុំជាមួយកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុលកិត្តិយសរបស់វៀតណាមលើទូទាំងពិភពលោក

នៅយប់ថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅ ឯបរទេសតាមទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។

អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung និងបណ្ដាតំណាងចូលរួមសន្និសីទកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅឯបរទេសលើកទី១។ (រូបថត៖ VNA)


នេះជាលើកដំបូងដែលវៀតណាមរៀបចំពិធីជួបជុំជាមួយកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុលកិត្តិយសវៀតណាមលើទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍទិសដៅពង្រីកបណ្ដាញ ហើយលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ កុងស៊ុលកិត្តិយសវៀតណាមនៅឯបរទេសផងដែរ។

សន្និសីទត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតចំនួន១៣រូប កុងស៊ុល កិត្តិយសវៀតណាមនៅឯបរទេសចំនួន ២៥រូប បេក្ខជនកុងស៊ុលកិត្តិយសចំនួន១៥រូប និងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំឯបរទេសចំនួន៦៧កន្លែង ព្រមទាំង តំណាងរបស់ក្រសួង ស្ថាប័ននានាក្នុងស្រុកផងដែរ។ ថ្លែងនៅសន្និសីទ លោកអនុរដ្ឋមន្រ្តីការបរទេស To Anh Dung បានសង្កត់ធ្ងន់ លើអត្ថនន័យនៃសន្និសីទលើកនេះយ៉ាងដូច្នេះថា៖

“សន្និសីទលើកនេះជាព្រឹត្តិការណ៍ដោយមានអត្ថន័យសំខាន់ពិសេស។ នេះជាលើកដំបូងក្នុងអំឡុងពេល២៧ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤ ដែលលោករដ្ឋមន្រ្តីការបរទេស នាពេលនោះចុះហត្ថលេខាចេញផ្សាយបទបញ្ញត្តិស្ដីពីកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ហើយតែងតាំងកុងស៊ុលកិត្តិយសវៀតណាមនៅឯបរទេសដើមដំបូង។ សន្និសីទជាឱកាសដើម្បីកុងស៊ុលកិត្តិយសនិងបេក្ខជនកុងស៊ុល កិត្តិយសវៀតណាមលើទូទាំងពិភពលោកជួបប្រាស្រ័យគ្នា ផ្លាស់ប្ដូរជាមួយឯកអគ្គ រដ្ឋទូត ក្រសួង ស្ថាប័នពាក់ព័ន្ធអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយបណ្ដាប្រទេសលើគ្រប់វិស័យ”។

នៅសន្និសីទ តំណាងក្រសួងការបរទេសបានណែនាំអំពីគោលនយោបាយ កិច្ចការបរទេសរបស់វៀតណាមនិងលទ្ធផលអនុវត្តកិច្ចការបរទេសរបស់វៀតណាមនៅពេលកន្លងមកអំពីវប្បធម៌ ទឹកដី មនុស្សវៀតណាមអំពីកាលានុវត្តភាពសហប្រតិបត្តិការតភ្ជាប់ជាមួយតំបន់នានារបស់វៀតណាម ក៏ដូចជាអំពីតួនាទី ភារកិច្ចរបស់កុងស៊ុលកិត្តិយសក្នុងការជំរុញការនាំចេញនាំចូលនិងដោះស្រាយការជំពាក់ជំពិនផ្នែកពាណិជ្ជកម្មរវាងវៀតណាមជាមួយបណ្ដាដៃគូ និងទិសដៅទាក់ទាញដើមទុនវិនិយោគ បរទេសរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top