• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ រុស្ស៊ីស្នើឲ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី

រុស្ស៊ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយរៀបចំការចរចាដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov។ (រូបថត៖ timesofisrael.com)

កាលពីថ្ងៃទី ១០ វិច្ឆិកា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បាននិយាយថា រុស្ស៊ីកំពុងស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីជម្លោះរវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល ដោយមានការចូលរួមពីបណ្តាប្រទេសមជ្ឈិមបូព៌ា។

មុននោះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា រុស្ស៊ីបានអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់ បែកលើតំបន់ហ្គាហ្សា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តកិច្ចចរចារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីបញ្ចៀសហានិភ័យនៃជម្លោះរីករាលដាល។ រុស្ស៊ីមានទំនាក់ទំនងជាមួយគ្រប់ភាគីដែលមានឥទ្ធិពលនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ រុស្ស៊ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយរៀបចំការចរចាដើម្បីស្វែងរកដំណោះស្រាយសន្តិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top