• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញទេសចរណ៍បៃតងក្នុងវិស័យទេសចរណ៍


 សមាគមន៍ទេសចរណ៍វៀតណាមជូនព័ត៌មានស្ដីពីពិព័រណ៍ VITM ឆ្នាំ២០១៩
 

 ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ នៅអាគារមណ្ឌលវប្បធម៍ ពលកម្មមិត្ត ភាពវៀតណាម -សហភាព​សូវៀត​នៅ​ទីក្រុងហាណូយបានប្រព្រឹត្តទៅពិព័រណ៍ ទេសចរណ៍ អន្តរជាតិវៀតណាម-VITM ហាណូយ ២០១៩ដោយ​ប្រធាន​បទ​ “ទេសចរណ៍បៃតង” ។

ទ្រង់ទ្រាយ​ នៃពិព័រណ៍ឆ្នាំនេះនឹងមានស្តង់ប្រហែល ៥០០ស្តង់មកពី ប្រទេសនិងតំបន់ ចំនួន ២៥ ក្នុងនោះ​មាន​ កូរ៉េខាងត្បូង Vietravel HanoiTourist HanoiRedtours Vietnamairlines Saigontourist Vinpearl ជាដើម។ ចំណុច​ថ្មី​របស់ពិព័រណ៍ទេសរចណ៍ VITM ២០១៩ នេះគឺមានការចូលរួម បន្ថែមរបស់  ប៉េរូ និង កូរ៉េខាង​ជើង​។ ប្រធាន​បទ “ទេសចរណ៍បៃតង” របស់ VITM ២០១៩ សំដៅគាំទ្រយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ ដែលបាននាំចេញដោយ អង្គការសហប្រជាជាតិ។ តាមនោះបណ្តាក្រុមហ៊ុន ទេសចរណ៍​នឹង​មាន​ឱកាស​ដើម្បី​ឧទ្ទេសនាមផលិតផលទេសចរណ៍បៃតងតាម រយៈការផ្សព្វផ្សាយរាល់ផលិតផល ទេសចរណ៍អេកូ ទេសចរណ៍​សហគមន៍ ទេសចរណ៍កសិកម្ម រាល់ការផ្តួចផ្តើមគំនិតការពារបរិស្ថាន និងបន្សាំជាមួយការ ប្រែប្រួល  អាកាស​ធាតុក្នុងវិស័យទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top