• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន

ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមសន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុនលើកទី១០និងបំពេញទស្សនកិច្ច នៅជប៉ុន​ចាប់ពីថ្ងៃ ទី៧ដល់ថ្ងៃទី១០ ខែតុលានោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong បានឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានស្ដីពីការអភិវឌ្ឍនៃយន្តការសហប្រតិបតិ្តការមេគង្គ-ជប៉ុននិងការរួមចំ​ណែក​របស់វៀតណាម ចំពោះយន្តការនេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong (រូបថត៖ TTXVN)


ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានចាត់ទុកថា កិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុនបានទទួលលទ្ធផលសំខាន់ៗលើវិស័យអាទិភាពទាំង៣នៃយន្តការនេះរួមមានកិច្ចសហប្រតិបតិ្តការផ្នែករឹង កិច្ចសហប្រតិបតិ្តការផ្នែកទន់និងការអភិវឌ្ឍដោយចីរភាព។

ចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាម ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Cuong បានឲ្យដឹងថា វៀត​ណាម​បានបញ្ជូលក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុននូវកម្មវិធីជាក់ស្ដែងជាច្រើនស្ដីពីបរិស្ថាន ទឹកស្អាត និង​ការបង្ការប្រឆាំងគ្រោះធម្មជាតិ។ ទន្ទឹមនឹងការប្រើប្រាស់កិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុនប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍដោយចីរភាពនៅក្នុងប្រទេស វៀត​ណាម​ក៏ជំរុញការតភ្ជាប់ក្នុងតំបន់និងអនុតំបន់ទន្លេមេគង្គ ព្រមទាំងនាំកិច្ចសហប្រតិបតិ្តការស្ដីពីប្រភពទឹកទន្លេមេគង្គក្លាយទៅជាខ្លឹមសារសំខាន់មួយនៅក្នុងយន្តការមេគង្គ-ជប៉ុននេះ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top