• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជាមួយអាស៊ាននៅឆ្នាំ២០២៣

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Ismail Sabri បានឲ្យដឹងថា លោកបានធ្វើលើកឡើងសំណើរខាងលើជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅទីក្រុងតូក្យូមួយថ្ងៃមុននោះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

  នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida (កណ្ដាល) អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអស៊ាន-ជប៉ុនតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)  

លោក Ismail Sabri Yaakob កាលពីថ្ងៃទី ២៨ ឧសភា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននឹងត្រូវបានធ្វើឡើងដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនៅឆ្នាំ ២០២៣។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Ismail Sabri បានឲ្យដឹងថា លោកបានធ្វើលើកឡើងសំណើរខាងលើជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅទីក្រុងតូក្យូមួយថ្ងៃមុននោះ។ តាមនោះ លោកនាយករដ្ឋមន្ត្រី Ismail Sabri បានស្នើឲ្យជប៉ុនគួរតែអនុវត្តន៍ការសន្យារបស់ខ្លួន មិនត្រឹមតែជាមួយម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងជាមួយអាស៊ានទៀតផង។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Kishida បានយល់ព្រមរៀបចំកិច្ចប្រជុំមួយនៅឆ្នាំក្រោយ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រី Ismail Sabri ក៏បានបញ្ជាក់ជាមួយសមភាគីជប៉ុនថា ម៉ាឡេស៊ីនឹងមិនធ្វើសម្បទានចំពោះការគំរាមកំហែងក្រោមគ្រប់រូបភាពទៅលើអធិបតេយ្យភាពជាតិនៅសមុទ្រខាងកើតឡើយ ព្រមទាំងបញ្ជាក់ផងដែរថា នៅពេលដោះស្រាយបញ្ហាស្មុគស្មាញអំពីជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ដែលពាក់ព័ន្ធដល់ទំនាក់ទំនងរវាងបណ្ដាប្រទេសនោះ គឺប្រទេសពាក់ព័ន្ធទាំងអស់ត្រូវតែសន្យាធានាការថែរក្សាសេរីភាពនាវាចរណ៍នៅតំបន់សមុទ្រនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top