• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់របស់វៀតណាមហើយវៀតណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយជប៉ុនលើគ្រប់វិស័យ

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់យ៉ាងដូច្នេះ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ ក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshidide។ (រូបថត៖ TTXVN)  

លោកប្រធានរដ្ឋមានបំណងថា ប្រទេសជប៉ុនបន្តជំរុញការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន ជាពិសេសជំនាន់យុវជន; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យ ការងារ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការអប់រំ ទេស ចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ឲ្យសម្រេចបាននូវវឌ្ឍនភាពថ្មី ជាច្រើន។ បុគ្គលលោក Suga Yoshihide នឹងបន្តគាំទ្រចំពោះទំនាក់ទំនងរវាងប្រទេស ទាំងពីរ; បន្តជំរុញការរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់រវាងបក្សកាន់អំណាចទាំងពីរ រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរ។ ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរ (១៩៧៣-២០២៣) លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីររៀបចំពិធីបុណ្យវប្បធម៌ ជាច្រើន; ជំរុញការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងខឿនសេដ្ឋកិច្ចទាំងពីរផ្នែកពាណិជ្ជកម្ម ការវិនិយោគ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ជប៉ុនបានជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអនុវត្ត ឧស្សាហូបនីយកម្ម ទំនើបកម្ម ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង និង ទទួលបានជំនួយចំនួន ១០ ពាន់លានដុល្លារអាមេរិក ដែលលោកនាយករដ្ឋមន្ត្រី Suga Yoshihide បានសន្យានៅក្នុងកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុរបស់ អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ផងដែរ។

ចំណែកឯអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide មានគោលបំណង ចង់ឲ្យប្រទេសទាំងពីរជំរុញខ្លាំងថែមទៀតនូវសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; បន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍគម្រោង ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម; តភ្ជាប់ កិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានា នៃប្រទេសវៀតណាមលើវិស័យជាក់ស្ដែងនានា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top