ព័ត៌មាន
ជនវៀតណាមពីរនាក់ត្រូវបានលើកតម្កើងក្នុងបញ្ជីឈ្មោះអ្នកវិទ្យាសាស្ត្រឆ្នើមបំផុតនៅទ្វីបអាស៊ីឆ្នាំ២០១៩ទាំង១០០នាក់
សាស្ត្រាចារ្យបណ្ឌិតលោក Nguyen Thanh Liem និងបណ្ឌិតលោកស្រី Nguyen Thi Hiep
ទស្សនាវដ្ដីវិទ្យាសាស្ត្រ Asian Scientist (របស់សឹង្ហបុរី) ទើបនឹងបានប្រកាស បញ្ជីឈ្មោះអ្នកវិទ្យាសាស្ត្រឆ្នើមបំផុតទ្វីបអាស៊ីឆ្នាំ២០១៩ ទាំង១០០នាក់ ដែលក្នុង នោះមានជនវៀតណាមពីរនាក់នោះគឺ សាស្ត្រាចារ្យបណ្ឌិតលោក Nguyen Thanh Liem និងបណ្ឌិតលោកស្រី Nguyen Thi Hiep។
សាស្ត្រាចារ្យ បណ្ឌិត គ្រូពេទ្យប្រជាជនលោក Nguyen Thanh Liem អតីត នាយកមន្ទីរពេទ្យកុមារមជ្ឈឹម ត្រូវបានគេចាត់ទុកជាអ្នកមាន “បាទដៃមាស” នៃវិស័យ វះកាត់អង់ដូស្កុបនៅវៀត ណាម។ ជាអ្នកដំបូងដែលបានដំណើរការវះកាត់ អង់ដូស្កុបសម្រាប់កុមារនៅវៀតណាម កាលពីឆ្នាំ១៩៩៧ លោកសាស្ត្រាចារ្យ Nguyen Thanh Liem បានច្នៃប្រឌិតឡើងបច្ចេកទេសថ្មីចំនួន៩ ហើយអភិវឌ្ឍនិង អនុវត្តបច្ចេកទេសទាំងនេះក្នុងការវះកាត់អង់ដូស្កុបសម្រាប់កុមារប្រកបដោយ ជោគជ័យ។ រហូតមកដល់ពេលនេះ លោកបានដំណើរការវះកាត់អង់ដូស្កុប ប្រមាណ៥០០លើកហើយ។
នាឆ្នាំ២០០៤ លោក Le Thanh Liem និងមិត្តរួមការងារបានចាប់ផ្ដើមសិក្សា ស្រាវជ្រាវវិស័យថ្មីទាំងស្រុងមួយនៅវៀតណាមនោះគឺ ការប្ដូរកោសិកាដើម ហើយលោកជាអ្នកដំបូងដែលដំណើរការប្ដូរកោសិកាដើមដើម្បីព្យាបាលជំងឺពិការខួបក្បាល និងជំងឺអូទីហ្សឹមនៅវៀតណាម។
ចំណែកឯលោកស្រីបណ្ឌិត Nguyen Thi Hiep ជាគ្រូបង្រៀននៅមហាវិទ្យា ល័យអន្តរជាតិ - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ លោកស្រីបណ្ឌិតមាន សំណង់ស្រាវជ្រាវជាច្រើនក្នុងវិស័យបច្ចេកទេសជីវមាត្រ ហើយទើបនឹងបាន សម្រេចសំណង់ស្រាវជ្រាវលើ “ការរចនាកាវបិទមួយប្រភេទដែលមានលទ្ធភាព រាំងស្កាត់ការបង្ហូរឈាម ប្រឆាំងនឹងបាក់តេរី ហើយជួយអោយមុខរបួសសះ ស្បើយឆាប់រហ័ស”។ នាឆ្នាំ២០១៨ លោកស្រីទទួលបានពានរង្វាន់ អ្នកវិទ្យា សាស្ត្រវ័យក្មេងមានទេពកោសល្យរបស់ពិភពលោក ដែលត្រូវបានរៀបចំឡើង ដោយមូលនិធិ L’Oreal និងអង្គការ UNESCO៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម