ព័ត៌មាន

ជនវៀតណាមពីរនាក់ត្រូវបានលើកតម្កើងក្នុងបញ្ជីឈ្មោះអ្នកវិទ្យាសាស្ត្រឆ្នើមបំផុតនៅទ្វីបអាស៊ីឆ្នាំ២០១៩ទាំង១០០នាក់


 សាស្ត្រាចារ្យបណ្ឌិតលោក Nguyen Thanh Liem និងបណ្ឌិតលោកស្រី Nguyen Thi Hiep  
 

 ទស្សនា​វដ្ដីវិទ្យាសាស្ត្រ Asian Scientist (របស់សឹង្ហបុរី) ទើបនឹងបានប្រកាស បញ្ជី​ឈ្មោះអ្នក​វិទ្យាសាស្ត្រ​ឆ្នើម​បំផុត​ទ្វីប​អាស៊ី​ឆ្នាំ២០១៩ ទាំង១០០នាក់ ដែលក្នុង នោះមានជនវៀតណាមពីរនាក់នោះគឺ សាស្ត្រាចារ្យបណ្ឌិតលោក Nguyen T​hanh Liem និងបណ្ឌិតលោកស្រី Nguyen Thi Hiep។
 
សាស្ត្រាចារ្យ​ បណ្ឌិត គ្រូពេទ្យប្រជាជនលោក Nguyen Thanh Liem អតីត នាយកមន្ទីរពេទ្យកុមារមជ្ឈឹម ត្រូវបានគេ​ចាត់ទុកជាអ្នកមាន “បាទដៃមាស” នៃវិស័យ វះកាត់អង់ដូស្កុបនៅវៀត ណាម។ ជាអ្នក​ដំបូង​ដែល​បាន​ដំណើរ​ការវះកាត់ អង់ដូស្កុបសម្រាប់កុមារនៅ​វៀតណាម កាលពីឆ្នាំ១៩៩៧ លោកសាស្ត្រាចារ្យ​ Nguyen Thanh Liem បានច្នៃប្រឌិតឡើងបច្ចេកទេសថ្មីចំនួន៩ ហើយអភិវឌ្ឍនិង អនុវត្ត​បច្ចេក​ទេស​ទាំង​នេះ​ក្នុងការ​វះកាត់អង់​ដូស្កុបសម្រាប់កុមារប្រកបដោយ ​ជោគជ័យ។ រហូតមកដល់ពេ​លនេះ​ លោក​បាន​ដំណើរ​ការ​វះកាត់​អង់​ដូស្កុប ប្រមាណ​​៥០០លើកហើយ។
 
នាឆ្នាំ២០០៤​ លោក Le Thanh Liem និងមិត្តរួមការងារបានចាប់ផ្ដើមសិក្សា ស្រាវជ្រាវ​វិស័យ​ថ្មី​ទាំង​ស្រុង​មួយ​នៅវៀត​ណាមនោះគឺ​ ការប្ដូរកោសិកាដើ​ម ហើយលោកជា​អ្នកដំបូង​ដែលដំណើរ​ការប្ដូរ​កោសិកា​ដើម​ដើម្បី​ព្យាបាល​ជំងឺ​ពិការខួបក្បាល និងជំងឺអូទីហ្សឹមនៅវៀតណាម។
 
ចំណែក​ឯលោកស្រីបណ្ឌិត Nguyen Thi Hiep ជាគ្រូបង្រៀននៅមហាវិទ្យា ល័យអន្តរជាតិ - សាកល​វិទ្យាល័​យ​ជាតិ​ទីក្រុង​ហូជីមិញ។ លោកស្រីបណ្ឌិតមាន សំណង់ស្រាវជ្រាវជាច្រើនក្នុងវិស័យបច្ចេកទេសជីវមាត្រ ហើយទើប​នឹង​បាន​ សម្រេចសំណង់ស្រាវជ្រាវលើ “ការរចនាកាវបិទមួយប្រភេទដែលមានលទ្ធភាព រាំងស្កាត់ការបង្ហូរឈាម ប្រឆាំង​នឹង​បាក់តេរី ហើយជួយអោយមុខរបួសសះ ស្បើយឆាប់រហ័ស”។ នាឆ្នាំ២០១៨ លោកស្រីទទួល​បាន​ពាន​រង្វាន់​ អ្នកវិទ្យា សាស្ត្រវ័យក្មេងមានទេពកោ​សល្យរបស់ពិភពលោក ដែលត្រូវ​បានរៀប​ចំឡើង ដោយមូលនិ​ធិ L’Oreal​ និង​អង្គការ UNESCO៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top