• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនបរទេសចាប់អារម្មណ៍នឹងរបៀបរស់នៅរបស់ជនវៀតណាម

យោងតាមការស្ទង់មតិដែលបានចេញផ្សាយនាពេលថ្មីៗនេះដោយបណ្តាញជនរស់នៅក្រៅប្រទេសដ៏ធំបំផុតលើពិភពលោក (International) ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ វៀតណាមបានជាប់ក្នុងចំណោមប្រទេសទាំង ១៥ ដែលជនបរទេស ចង់មករស់នៅបំផុត។
ជាក់ស្តែង យោងតាមលទ្ធផលស្ទង់មតិរបស់ International បានឲ្យដឹងថា ក្នុង ឆ្នាំមុន វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១៤ ដែលជនបរទេសចង់មករស់នៅ បំផុត ក្នុងចំណោមប្រទេសនិងដែនដីសរុបទាំង ១៧១ ដែលត្រូវបានស្ទង់មតិ។ អត្ថាធិប្បាយលើលទ្ធផលនេះ International បានឲ្យដឹងថា វៀតណាមទាក់ទាញជនបរទេស មករស់នៅ អាស្រ័យដោយមានវប្បធម៌ចម្រុះពណ៌ របៀបរស់នៅល្អ និងភាពរួសរាយ រាក់ទាក់របស់ប្រជាជន។ លោក Victor Jose Saai ភ្ញៀវទេសចរជនជាតិកាណាដាបានចែករំលែកថា វៀត ណាមពិតជាប្រទេសមានសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានោះ លោក Jonathan Michael Nichols ជនជាតិអាមេរិក ដែលរស់នៅប្រទេសវៀតណាមជិត៦ឆ្នាំ បាន ចែករំលែកថា ប្រការដែលគាត់ចូលចិត្តបំផុតអំពីប្រទេសវៀតណាម គឺនៅទីនេះមានផ្សារលក់អាហារស្រស់ៗដែលគាត់អាចជិះម៉ូតូទៅទិញបានគ្រប់ពេលវេលា។
សម្រាប់ជនបរទេសជាច្រើនផ្សេងទៀត របៀបរស់នៅល្អ ផ្នត់គំនិតបើកចំហ និងទំនើបខណៈពេលដែលនៅតែរក្សាប្រពៃណីវប្បធម៌របស់គ្រួសារវៀតណាម គឺជា ហេតុផលធ្វើឲ្យគេស្នាក់នៅ និងតាំងទីលំនៅជាមួយក្រុមគ្រួសារ។ អ្នកស្រី Eiko Matsuo ជនជាតិជប៉ុន បាននិយាយថា វៀតណាមជាប្រទេសដ៏ល្អសម្រាប់រៀបការ ដោយសារនៅវៀតណាម ស្ត្រីត្រូវបានគោរពក្នុងក្រុមគ្រួសារនិងសង្គម។ ចែករំលែក មតិនោះ លោក Mohammad Al Firdaus ជនជាតិឥណ្ឌូនេស៊ីបានឲ្យដឹង វៀតណាមជាប្រទេសដែលបង្កប់នូវស្មារតីគ្រួសារ ហើយគាត់ចូលចិត្តយ៉ាងខ្លាំងរបៀបដែល ប្រជាជនវៀតណាមគោរពបូជាជីដូនជីតា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top