បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៥ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ផ្តល់យោបល់លើការពន្យល់ ការទទួលយក និងការកែសម្រួលគម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានចាត់ទុកថា សេចក្តីព្រាងច្បាប់បានបំពេញបន្ថែមការកែសម្រួលចំពោះមុខសញ្ញាដែលជាជនដើមកំណើតវៀតណាម ហើយបទប្បញ្ញត្តិស្តីពីការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាដល់ពួកគេគឺចាំបាច់ ស្របតាមតម្រូវការជាក់ស្តែង និងមិនផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់បច្ចុប្បន្ន។ ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា លោកស្រី Nguyen Thuy Anh បានវិភាគថា៖
“ទីមួយគឺធានាការអនុវត្តសិទ្ធិមនុស្សរបស់ជនជាតិវៀតណាមទាំងអស់ ដែលត្រូវបានការពារសិទ្ធិទាក់ទងនឹងប្រតិបត្តិការស៊ីវិលនិងរដ្ឋបាល ហើយការពារទ្រព្យសម្បត្តិ។ ទីពីរ ជនជាតិវៀតណាម ទោះបីជានៅទីណាក៏ដោយ ក៏ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញរបស់ប្រជាជាតិ ហើយគួរតែមានការទទួលស្គាល់ពីរបស់រដ្ឋនិងសង្គម។ ទី៣ ការផ្ដល់លិខិតបញ្ជាក់អត្តសញ្ញាណដល់ជនដើមកំណើតវៀតណាម គឺដើម្បីរួមចំណែកធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ”។
អញ្ជើញថ្លែងនៅសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យសមាជិករដ្ឋសភា បញ្ជាក់ថាតើគួរផ្លាស់ប្តូរឈ្មោះនៃសេចក្តីព្រាងច្បាប់នេះដែរឬទេ។ ដោយឡែកសម្រាប់ជនមានដើមកំណើតវៀតណាម មិនថាឈ្មោះនៃសេចក្តីព្រាងច្បាប់នាពេលខាងមុខ មានការផ្លាស់ប្ដូរយ៉ាងណានោះទេ គួរតែមានឯកសារដើម្បីផ្ដល់ឲ្យផ្នែកជនវៀតណាមនេះ៕