• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនជាតិវៀតណាមនៅឯបរទេស គោរពលើកតម្កើងលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាជនវៀតណាមក្នុងប្រទេសជាច្រើនលើពិភពលោកបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដើម្បីរំលឹកនិងគោរពលើកតម្កើងលោកប្រធានហូជីមិញ។

នៅប្រទេសសឹង្ហបុរី ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងសហគមន៍ ជនវៀតណាមប្រចាំនៅសិង្ហបុរីបានទៅទស្សនា និងដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី ដោយសម្តែងនូវអំណរគុណចំពោះការរួមចំណែករបស់លោកចំពោះប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី  Tran Phuoc Anh បានសង្កត់ធ្ងន់ថា នេះជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសិង្ហបុរី បង្ហាញនូវសាមគ្គីភាព និងការតភ្ជាប់ជាមួយដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ពិនិត្យមើលឡើងវិញនូវទំនៀមទម្លាប់ដ៏រុងរឿងរបស់ប្រជាជនវៀតណាម និងប្តេជ្ញារួមវិភាគទានដល់ការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងរវាង វៀតណាម និងសិង្ហបុរី។

នៅវិមានវប្បធម៌ជាតិឡាវក្នុងរដ្ឋធានីវៀងច័ន្ទ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឡាវ សមាគមជនវៀតណាមនៅឡាវ និងសមាគមធុរកិច្ចវៀតណាមនៅឡាវបានរៀបចំការសំដែងសិល្បៈមហាជនសម្រាប់សហគមន៍ជនវៀតណាមនៅឡាវឆ្នាំ ២០២៥។ នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅការដេញថ្លៃគំនូរចំនួន ០៩ ដែលធ្វើពីស្លឹកពោធិ៍នៅវត្ត Phat Tich ក្នុងរដ្ឋធានីវៀងចន្ទន៍  ក្នុងគោលបំណងជួយដល់មូលនិធិសន្តិសុខសង្គមនៃរដ្ឋសភាឡាវ។

នៅប្រទេសអូស្ត្រាលី ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានប្រារព្ធពិធីអុជធូបគោរពវិញ្ជណក្ខ័ន្ធលោកប្រធានហូជីមិញយ៉ាងឱឡារិកនៅទីសក្ការៈរបស់លោក ក្នុងបរិវេណស្ថានទូត។  ក្នុងឱកាសនេះ គណៈប្រតិភូបានទស្សនាភាពយន្តឯកសារ “ការទូតហូជីមិញ”  ដោយមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមាប្រធានរដ្ឋប្រគល់ជូន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top