ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាជនវៀតណាមក្នុងប្រទេសជាច្រើនលើពិភពលោកបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដើម្បីរំលឹកនិងគោរពលើកតម្កើងលោកប្រធានហូជីមិញ។
នៅប្រទេសសឹង្ហបុរី
ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងសហគមន៍ ជនវៀតណាមប្រចាំនៅសិង្ហបុរីបានទៅទស្សនា
និងដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី
ដោយសម្តែងនូវអំណរគុណចំពោះការរួមចំណែករបស់លោកចំពោះប្រទេសជាតិ។
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Tran Phuoc Anh បានសង្កត់ធ្ងន់ថា
នេះជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅ សិក្សា
និងធ្វើការនៅសិង្ហបុរី បង្ហាញនូវសាមគ្គីភាព
និងការតភ្ជាប់ជាមួយដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ
ពិនិត្យមើលឡើងវិញនូវទំនៀមទម្លាប់ដ៏រុងរឿងរបស់ប្រជាជនវៀតណាម និងប្តេជ្ញារួមវិភាគទានដល់ការអភិវឌ្ឍរបស់វៀតណាម
ក៏ដូចជាទំនាក់ទំនងរវាង វៀតណាម និងសិង្ហបុរី។
នៅវិមានវប្បធម៌ជាតិឡាវក្នុងរដ្ឋធានីវៀងច័ន្ទ
ស្ថានទូតវៀតណាមប្រចាំនៅឡាវបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឡាវ
សមាគមជនវៀតណាមនៅឡាវ និងសមាគមធុរកិច្ចវៀតណាមនៅឡាវបានរៀបចំការសំដែងសិល្បៈមហាជនសម្រាប់សហគមន៍ជនវៀតណាមនៅឡាវឆ្នាំ
២០២៥។ នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅការដេញថ្លៃគំនូរចំនួន ០៩
ដែលធ្វើពីស្លឹកពោធិ៍នៅវត្ត Phat Tich ក្នុងរដ្ឋធានីវៀងចន្ទន៍
ក្នុងគោលបំណងជួយដល់មូលនិធិសន្តិសុខសង្គមនៃរដ្ឋសភាឡាវ។
នៅប្រទេសអូស្ត្រាលី
ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានប្រារព្ធពិធីអុជធូបគោរពវិញ្ជណក្ខ័ន្ធលោកប្រធានហូជីមិញយ៉ាងឱឡារិកនៅទីសក្ការៈរបស់លោក
ក្នុងបរិវេណស្ថានទូត។ ក្នុងឱកាសនេះ គណៈប្រតិភូបានទស្សនាភាពយន្តឯកសារ “ការទូតហូជីមិញ” ដោយមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ
នៅវិមាប្រធានរដ្ឋប្រគល់ជូន៕