• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ជាសកម្មភាពមួយក្នុងកម្មវិធី បុណ្យតេតវៀតណាម បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៦ workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" (៩-២០ កុម្ភៈ) បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍នៃរបរសិប្បកម្ម ម្រ័ក្សណ៍ខ្មុក ប្រពៃណី ដោយឥតគិតថ្លៃ នៅចំកណ្តាលវិថីបុរាណហាណូយ ។

workshop ឆ្លងបទពិសោធន៍ធ្វើ ម្រ័ក្សណ៍ខ្មុកនៅសាលាភូមិ Ha Vi។ រូបថត៖ VOV

នៅក្នុងទីធ្លាដ៏ពិសិដ្ឋនៃសាលាភូមិ Ha Vi ដែលជាទីសក្ការៈបូជាគ្រូធំនៃរបស់សិប្បកម្មម្រ័ក្សណ៍ខ្មុក Tran Lu workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" បានបើកចេញបរិយាកាសដែលតភ្ជាប់សិល្បៈម្រ័ក្សណ៍ខ្មុកប្រពៃណី និងជីវភាពសម័យទំនើប។ ដោយបំផុសគំនិតពីរូបភាពរបស់ ព្រះ Giong នៅក្នុងរឿងព្រេងវៀតណាម សិប្បករ Nguyen Tan Phat មិនត្រឹមតែបង្ហាញឡើងវិញនូវនិមិត្តរូបនៃវីរបុរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវស្មារតីសហសម័យតាមរយៈ សិប្បិកម្មម្រ័ក្សណ៍ខ្មុកប្រពៃណីផងដែរ។

“ខ្ញុំចង់នាំយករូបភាពសត្វសេះពីរឿងព្រេងនិទាន ដែលជារូបសេះដ៏ខ្លាំងក្លា មានមហិទ្ធិឫទ្ធិ និងបង្កប់ដោយស្មារតីសាមគ្គីភាពជាតិ។ ប្រធានបទនៃ Workshop នេះគឺ "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" ខ្ញុំចង់ផ្ញើជូនសហគមន៍នូវរាល់តម្លៃវប្បធម៌ដែលរូបភាពសេះរបស់ព្រះ Giong បានបន្សល់ទុកមក  ជានិមិត្តរូបនៃភាពខ្លាំងក្លា ការជម្នះរាល់ការលំបាក ដើម្បីទទួលបានជោគជ័យក្នុងជីវិត"។

ឆ្លងបទពិសោធន៍ធ្វើសិប្បកម្មម្រ័ក្សណ៍ខ្មុក នៅចំកណ្តាលវិថីបុរាណ។ រូបថត៖ VOV

អ្នកចូលរួមមានឱកាសអនុវត្តបច្ចេកទេសជាមូលដ្ឋាននៃសិប្បិកម្មម្រ័ក្សណ៍ខ្មុកប្រពៃណីដូចជាការគូរ ការបិទសំបកស៊ុត ការលាបព៌ណម្រ័ក្សណ៍ ហើយបានស្វែងយល់អំពីការបង្កើតរូបរាងសត្វសេះ ក្នុងវិចិត្រសិល្បៈប្រជាប្រិយ និងសិល្បៈម្រ័ក្សណ៍ខ្មុកសម័យទំនើបផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត

ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត

ខេត្តសឺនឡាកំពុងអនុវត្តដំណាក់កាលចុងក្រោយការត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខ។

Top