• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅការតម្លើងកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-អូស្ត្រាលី

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Canberra ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី លោកស្រី Penny Wong។
  ទិដ្ឋភាពនៃជំនួប  

ក្នុងជំនួបនេះ សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី លោកស្រី Penny Wong និងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាម-អូស្ត្រាលីបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងខ្លាំងក្លា។ ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រជាឯកច្ឆ័ន្ទចំពោះការតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលវេលាសមស្រប។  ប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរសហការគ្នារៀបចំឲ្យបានល្អរាល់សកម្មភាពរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៣។

ប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសភាលើទាំងកម្រិតទ្វេភាគី និងពហុភាគីនិយម សម្របសម្រួលគ្នានៅតាមវេទិកាពហុភាគីអំពីសភា ដូចជាសហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)។

រីឯខ្លួនវិញ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានអះអាងថា អូស្ត្រាលីជានិច្ចកាលចាត់ទុកវៀតណាមគឺជាមិត្តល្អ ជាដៃគូជិតស្និទ្ធក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្នុងតំបន់។ លោកស្រីបានចាត់ទុកថា ការដែលភាគីទាំងពីរបានពិភាក្សាគ្នាតម្លើងកម្រិតទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតគឺជាជំហានឆ្ពោះទៅមុខ និងសមិទ្ធិផលដ៏សំខាន់ បង្ហាញពីការជឿទុកចិត្តយុទ្ធសាស្ត្រ និងកាប្ដេជ្ញាចិត្តរួមលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងនោះមានសេដ្ឋកិច្ច ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាយុទ្ធសាស្ត្រផ្សេងៗទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top