• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២២ វៀតណាមក្លាយជាសសរស្តម្ភទីបីនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅអាស៊ីអាគ្នេយ៍

ក្នុងឆ្នាំ ២០២២ វៀតណាមក្លាយជាសសរស្តម្ភទីបីនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅ អាស៊ីអាគ្នេយ៍ (បន្ទាប់ពីសិង្ហបុរី និងឥណ្ឌូនេស៊ី) ជាមួយនឹងទេពកោសល្យបច្ចេកវិទ្យា ថ្មីៗ និងវប្បធម៌ចាប់ផ្តើមអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍។
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung ថ្លែងនៅវេទិកា។ (រូបថត៖ congluan.vn)

ព័ត៌មាននេះត្រូវបានបញ្ជាក់ ដោយប្រតិភូក្នុងស្រុក និងអន្តរជាតិនៅឯវេទិកាមូលនិធិវិនិយោគ សហគ្រិនភាព នវានុវត្តន៍វៀតណាមឆ្នាំ ២០២២ ដោយមានប្រធានបទ "ការផ្លាស់ប្ដូរនៃលំហូរទុន សកល" ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ក្រសួងផែនការ និងវិនិ យោគ សហការជាមួយមូលនិធិវិនិយោគ Golden Gate Ventures នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។

កត្តាដែលនាំឱ្យវៀតណាមក្លាយជាចំណុចលេចធ្លោក្នុងការទាក់ទាញទុនវិនិយោគ រួមមានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេង និងមានកម្រិតចំណេះដឹងខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ជំនាញឌីជីថល និងសមត្ថភាពច្នៃប្រឌិត... រដ្ឋមន្ត្រីក្រសួង ផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “នៅឯព្រឹត្តិការណ៍ Techfest Vietnam ២០២២ កាលពី ២ សប្តាហ៍មុន លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្តោតសំខាន់លើការ កសាង សុក្រិតរបៀបរបប យន្តការ គោលនយោបាយ ទីផ្សារមូលធនតាមទិសដៅ ស្របតាមយន្តការទីផ្សារ និងទម្លាប់អន្តរជាតិ។ ដើម្បីបំពេញតម្រូវការ និងភារកិច្ចខាង លើ ខ្ញុំចាត់ទុកថា មូលនិធិវិនិយោគ និងសហគ្រាសនវានុវត្តន៍ នឹងក្លាយជាដៃគូដ៏ សំខាន់របស់រដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា ដើម្បីចែករំលែក ជួយឧបត្ថម្ភ និង ផ្ដល់មតិក្នុងការតាក់តែងគោលនយោបាយ ស្ដីពីការវិនិយោគលើការចាប់ផ្ដើមអាជីវកម្ម ផ្នែកនវានុវត្តភាព ជួយវៀតណាមមានបរិយាកាសធុរកិច្ចកាន់តែទាក់ទាញក្នុងតំបន់ និងលើពិភពលោក”។
នៅវេទិកានេះដែរ ក្រសួងផែនការ និងវិនិយោគបានប្រកាសគោលដៅថា ក្នុង ដំណាក់កាលឆ្នាំ ២០២៣-២០២៥ សកម្មភាពនវានុវត្តន៍របស់វៀតណាមនឹងទាក់ទាញ ដើមទុនដែលបានសន្យាចំនួន ១,៥ ពាន់លានដុល្លារអាមេរិកពីមូលនិធិវិនិយោគក្នុង ស្រុកនិងបរទេស ហើយទំហំវិនិយោគសរុបនឹងសម្រេចបានប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top