• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងឡាវ៖ រួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេស

នាំ២០២២ ជាឆ្នាំសាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងឡាវបានបន្សល់ទុកនូវសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅក្នុងទំនាក់ទំនងទ្វេភាគី។ ឆ្សកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (១៨ ខែកក្កដា ឆ្នាំ ១៩៧៧ - ១៨ កក្កដា ឆ្នាំ ២០២២) ចាប់ពីថ្នាក់មជ្ឈឹម ដល់ថ្នាក់មូលដ្ឋានលើគ្រប់វិស័យ បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សកម្មភាពទាំងនេះបានសរឲ្យឃើញការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ គំរូដ៏កម្រមានអំពីចំណងដ៏រឹងមាំមួយ ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ សកម្មភាពសំខាន់ៗជាច្រើនត្រូវបានប្រារព្ធធ្វើឡើងរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃឆ្នាំសាមគ្គីភាពមិត្តភាព។ ជាពិសេសគឺព្រឹត្តិការណ

  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith  
  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung  

នាំ២០២២ ជាឆ្នាំសាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងឡាវបានបន្សល់ទុកនូវសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅក្នុងទំនាក់ទំនងទ្វេភាគី។ 

សកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (១៨ ខែកក្កដា ឆ្នាំ ១៩៧៧ - ១៨ កក្កដា ឆ្នាំ ២០២២) ចាប់ពីថ្នាក់មជ្ឈឹម ដល់ថ្នាក់មូលដ្ឋានលើគ្រប់វិស័យ បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សកម្មភាពទាំងនេះបានសរឲ្យឃើញការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

គំរូដ៏កម្រមានអំពីចំណងដ៏រឹងមាំមួយ

ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ សកម្មភាពសំខាន់ៗជាច្រើនត្រូវបានប្រារព្ធធ្វើឡើងរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃឆ្នាំសាមគ្គីភាពមិត្តភាព។ ជាពិសេសគឺព្រឹត្តិការណ៍រំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ ដែលបានប្រព្រឹត្តិទៅនៅប្រទេសទាំងពីរ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។ ភាគីទាំងពីរក៏បានរៀបចំការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រៀបចំការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នមជ្ឈឹម និងខេត្តក្រុងនានា។ បណ្ដាសកម្មភាពផ្លាស់ប្តូរផ្នែកអក្សរសាស្ត្រ វប្បធម៌ សិល្បៈ ការអប់រំ និងកីឡាក៏ត្រូវបានផ្សព្វផ្សាយផងដែរ។

សកម្មភាពទាំងនេះបានសរឲ្យឃើញពីការប្តេជ្ញាចិត្តការពារ អភិវឌ្ឍន៍ និងលើកកំពស់ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ របស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដូចទៅនឹងសុន្តរកថានៅក្នុងពិធីរំលឹកខួលលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតឡាវ - វៀតណាមនៅទីក្រុងវៀងច័ន្ទន៍ (ខែកញ្ញា ឆ្នាំ ២០២២) របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulithស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងឡាវ និងវៀតណាម មិនត្រឹមតែជាមនោសញ្ចេតនារវាងសមមិត្តជាភាតរៈដ៏ជិតស្និទ្ធិប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនាសាមគ្គីភាពដ៏ស្អិតរមួត ហើយក្លាយជាចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដែលគង់វង្ស ស្ថិតស្ថិរជារៀងរហូតជាមួយប្រជាជននៃប្រទេសទាំងពីរ។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ គឺជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម ដែលត្រូវបុព្វបុរសពូនជ្រុំ ហើយត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនឡាវ និងវៀតណាម

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានមានប្រសាសន៍ថា៖  “ឆ្នាំសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរបានបញ្ជូនសារដ៏សំខាន់ៗ ដោយបង្ហាញពីអត្ថន័យដ៏មានសារៈសំខាន់ មានលក្ខណៈស្លាប់រស់នៃទំនាក់ទំនងពិសេសរវាងឡាវ - វៀតណាម និងវៀតណាម-ឡាវ។ ទន្ទឹមនឹងនោះ វាក៏បង្ហាញឱ្យពិភពលោកឃើញនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គឺរួមដៃគ្នាជូនជ្រុំទំនាក់ទំនងនេះឱ្យស្ថិតស្ថេរជារៀងរហូត បើទោះជាស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើនក៏ដោយ

សញ្ញាសម្គាល់ដ៏គង់វង្សជារៀងរហូត

ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម ឆ្នាំ២០២២ នឹងបញ្ចប់នៅខែធ្នូ។ សកម្មភាពក្នុងឆ្នាំនៃសាមគ្គីភាពនេះបានជួយដល់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ដឹងកាន់តែស៊ីជម្រៅអំពី ប្រពៃណី អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងស្មោះត្រង់ និងស្មោះសររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

រាល់សកម្មភាពក្នុងឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ក៏បានបន្ថែមនូវមោទនភាព និងលើកតម្កើងការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយក្នុងការការពារ ថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏មហិមា ទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ លេខាទីមួយនៃ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Bui Quang Huy បានអះអាងថា៖ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញយល់ឃើញថា ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំទំនាក់ទំនងនេះឡើងដល់កម្ពស់ថ្មីមួយ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សម្ព័ន្ធយុវជន និងយុវជននៃប្រទេសទាំងពីរវៀតណាម និងឡាវបានរៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាមួយទម្រង់សម្បូរបែប ឆ្លើយតបនឹងតម្រូវការ បំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ

ឆ្នាំ ២០២២ គឺជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ។ ប្រទេសទាំងពីរបានរួមគ្នាឆ្លងសញ្ញាសម្គាល់អភិវឌ្ឍន៍ថ្មី រួមចំណែកដល់ប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏សម្បូរបែបផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top