ព័ត៌មាន
ចូរមានស្មារតីក្រោកឡើងដ៏ឧស្សាព្យាយាមនិងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិដូចក្រុម U23 វៀតណាម

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រគល់័ណ្ណសរសើរជូនចំពោះកីឡាករក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបប្រាស្រ័យជាមួយក្រុមបាល់ទាត់ U23 ជម្រើសជាតិវៀតណាម ដែលទើបនឹងបានវិលត្រឡប់មកវិញក្រោយពីដណ្ដើម បានមេដាយប្រាក់ក្នុងពានរង្វាន់ U23 ជើងឯកទ្វីបអាស៊ី។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះជាស្នាដៃឆ្នើមពិសេស ជាជ័យជំនះប្រវត្តិសាស្ត្ររបស់ខឿន បាល់ទាត់វៀតណាម។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“ក្រុម U23 ជម្រើសជាតិវៀតណាម បានបង្កើតឡើងហេតុអស្ចារ្យមួយ។ ជ័យជំនះថ្ងៃនេះ មិនមែនជាសំណាងមួយឡើយ តែជាការខិតខំប្រឹង ប្រែងមិនចេះនឿយហត់ក្នុងអំឡុងពេលប្រព្រឹត្តទៅរង្វាន់នេះ។ បើទោះបីមិនយក ឈ្នះក្នុងវគ្គចុងក្រោយក្ដី ប៉ុន្តែប្អូនៗនៅតែទទួលបានជ័យជំនះពីបេះដូងរបស់ ប្រជាជនវៀតណាមទាំង៩០លាននាក់ និងជនរួមជាតិវៀតណាមនៅឯបរទេស។ រចនាបទ្មប្រកួតមានទំនុកចិត្ត ស្មារតីវិន័យ សាមគ្គីភាព ក្លាហាន ហើយពិសេសគឺ ពាន Fairplay នោះបានបង្ហាញយ៉ាងច្បាស់លាស់នូវលក្ខណៈស្អាតនៃវប្បធម៌ វៀតណាម”។

លោកនាយករដ្ឋមន្រ្តីអបអរសាទរគ្រូបង្វឹកក្រុមលោក Park Hang Seo
នាយករដ្ឋមន្រ្តីក៏វាយតំលៃខ្ពស់ចំពោះតួនាទីដ៏សែនសំខាន់ របស់គ្រូបង្វិក ក្រុម Park Hang Seo ដែលបានដឹកនាំយ៉ាងត្រឹមត្រូវ បំផុសទំនុកចិត្តនិងពង្រីក សមត្ថភាពរបស់ក្រុម U23 ជម្រើសជាតិវៀតណាមដែរ។ ពីជោគជ័យនៃពានរង្វាន់ U23 ជើងឯកទ្វីបអាស៊ីលើកនេះ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ចាំបាច់ត្រូវមាន ស្មារតីក្រោកឡើងដ៏ខ្លាំងក្លានិងឧស្សាព្យាយាមក្នុងការអភិវឌ្ឍប្រទេសជាតិ ដូច អ្វីៗដែលក្រុម U23 ជម្រើសជាតិវៀតណាម បង្ហាញឲ្យឃើញក្នុងប៉ុន្មានថ្ងៃកន្លងទៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម