• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិន និងសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍រួមស្តីពីការទប់ទល់នឹងវិបត្តិអាកាសធាតុ

សេចក្តីថ្លែងការណ៍រួមរវាងចិននិងសហរដ្ឋអាមេរិកទាក់ទងនឹងការទប់ទល់នឹងហានិភ័យអាកាសធាតុត្រូវបានភាគីចិនប្រកាសនៅព្រឹកថ្ងៃទី ១៨ ខែមេសា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់បេសកជនរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry នៅទីក្រុងសៀងហៃ។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry


សេចក្តីថ្លែងការណ៍រួមត្រូវបានប្រកាសដោយភាគីចិនបន្ទាប់ពីកិច្ចពិភាក្សារយៈការងារពេល ២ ថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី ១៥ និង ១៦ ខែមេសានៅទីក្រុងសៀងហៃរវាងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry និងសមភាគីចិន។ ដូច្នេះហើយ ភាគីទាំងពីរកំពុងទន្ទឹងរងចាំកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណែតស្តីពីអាកាសធាតុដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ២២-២៣ ខែមេសា។ ភាគីទាំងពីរក៏បានប្តេជ្ញាសម្របសម្រួលយន្តការពហុភាគីជាច្រើនដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងអាកាសធាតុ។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា“ ចិននិងអាមេរិកខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយគ្នានិងប្រទេសដទៃទៀតដើម្បីដោះស្រាយវិបត្តិអាកាសធាតុ”។ នាពេលខាងមុខប្រទេសទាំងពីរនឹង“ រួមដៃគ្នា ក៏ដូចជាជាមួយភាគីផ្សេងទៀតដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស” ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និង UNESCO ប្តេជ្ញានាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែ​ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង

វៀតណាម និង UNESCO ប្តេជ្ញានាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែ​ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh បានអះអាងថា លោកស្រីនឹងខិតខំប្រឹងប្រែងនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNESCO ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

Top