• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនបានប្រកាសថា នឹងតបតវិញសហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហាទីបេ និងជំនួយយោធាដល់តៃវ៉ាន់ (ចិន)

ចិននឹងធ្វើការឆ្លើយតបយ៉ាងសមស្របចំពោះមន្ត្រីអាមេរិកទាក់ទងនឹងបញ្ហាទីបេ និងការដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តលើកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៨០ លានដុល្លារអាមេរិក ដល់តៃវ៉ាន់ (ចិន) ។
 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin ។ រូបថត៖ ក្រសួងការបរទេសចិន

ទំនាក់ទំនងចិន-អាមេរិកបន្តមានភាពតានតឹងក្នុងបរិបទដែលនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី ៣១ ខែសីហា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin បានប្រកាសថា ចិននឹងធ្វើការឆ្លើយតបយ៉ាងសមស្របចំពោះមន្ត្រីអាមេរិកទាក់ទងនឹងបញ្ហាទីបេ និងការដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តលើកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៨០ លានដុល្លារអាមេរិក ដល់តៃវ៉ាន់ (ចិន) ។

តាមនោះ ទីក្រុងប៉េកាំងនឹងដាក់កំហិតទិដ្ឋាការលើមន្ត្រីអាមេរិក ដោយសារតែ "ការមួលបង្កាច់ បង្ខូច និងការជ្រៀតជ្រែកចូលក្នុងបញ្ហាទាក់ទងនឹងតំបន់ទីបេ" ដែលជាការឆ្លើយតបទៅនឹងសកម្មភាពស្រដៀងគ្នារបស់ទីក្រុងវ៉ាស៊ីនតោនសំដៅទៅលើមន្ត្រីទីក្រុងប៉េកាំងមួយចំនួន។ ប្រទេសចិនបានប្រកាសពីការ"ប្រឆាំងជំទាស់យ៉ាងដាច់ខាត ហើយនឹងមិនទទួលយក" សកម្មភាពរបស់អាមេរិក ដោយចាត់ទុកថា នេះគឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

ជាមួយគ្នានេះ អ្នកសនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian ក៏បានប្រកាសថា កងទ័ពចិន «នឹងចាត់វិធានការចាំបាច់ទាំងអស់ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់» ទាក់ទងនឹងកញ្ចប់ជំនួយយោធារបស់អាមេរិក សម្រាប់តៃវ៉ាន់ (ចិន)។ យោងតាមអ្នកនាំពាក្យរូបនេះ សន្តិសុខរបស់តៃវ៉ាន់ (ចិន) គឺពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជននៅតំបន់ច្រកសមុទ្រទាំងសងខាង តាមគោលការណ៍ "ប្រទេសចិនតែមួយ" មិនមែនពឹងផ្អែកលើជំនួយ ឫការលក់អាវុធរបស់អាមេរិកឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top