• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិននិងរុស្ស៊ីអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ សម្រាប់ជម្លោះនៅមជ្ឈិមបូព៌ា

ដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ពី​គោល​ជំហររបស់ចិន ក្នុងការគាំទ្រ​ការដោះស្រាយចំណុចក្តៅក្នុងតំបន់និងពិភពលោក តាមរយៈដំណោះស្រាយនយោបាយ ការសន្ទនា និងការចរចា។

ក្នុងបរិបទដែលជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៥​ ខែមេសា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergei Lavrov​)។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី ត្រូវបង្ហាញពីសមភាព និងសត្យានុម័តលើបញ្ហាជាគោលការណ៍។

លោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់ពី​គោល​ជំហររបស់ចិន ក្នុងការគាំទ្រ​ការដោះស្រាយចំណុចក្តៅក្នុងតំបន់និងពិភពលោក តាមរយៈដំណោះស្រាយនយោបាយ ការសន្ទនា និងការចរចា។ បើតាមលោក ដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅ និងមិនទាន់មានសញ្ញានៃការ​បន្ថយកម្តៅនោះ ដំណោះស្រាយជាមូលដ្ឋានសម្រាប់បញ្ហានៅច្រកសមុទ្រ Hormuz គឺសម្រេចបានបទឈប់បាញ់ និងបញ្ឈប់ជម្លោះឱ្យបានឆាប់ៗ។ រដ្ឋមន្ត្រីការបរទេសចិន ក៏បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចដើម្បីបន្តសហការជាមួយរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខ អ​.ស.ប ក្នុងការផ្លាស់ប្តូរយ៉ាង​​​​ទាន់ពេលវេលាលើបញ្ហាធំៗ ដែលរួមចំណែកដល់ការបន្ធូរបន្ថយ​ភាពតានតឹង ការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាសន្តិសុខសកល។

រីឯខ្លួន​វិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តដ៏ស្មុគស្មាញជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវដើរតួនាទីស្ថាបនា ហើយរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងឈប់បាញ់បន្ថែមទៀត៕​

តាម​ vovworld.vn/km-KH

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top