• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនទទឹងទទែងបង្កើតខ័ណ្ឌ២ដោយគ្មានហេតុផលដើម្បីគ្រប់គ្រង Trường Sa និង Hoàng Sa របស់វៀតណាម

យោងតាមព័ត៌មានដែលបានផ្សាយតាមបណ្ដាញទូរទស្សន៍ជាសកលរបស់ចិន (CGTN) ថា នៅថ្ងៃទី ១៨ មេសា ក្រសួងមហាផ្ទៃចិនបានចេញសេចក្ដីជូនដំណឹងថា ក្រុមប្រឹក្សារដ្ឋនៃប្រទេសនេះ ទើបនឹងបានអនុម័តលើសេចក្ដីសម្រេចបង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” ស្ថិតនៅក្នុង “ទីក្រុង Shansha” នៃខេត្ត Hainan។

កោះ Phu Lam ស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ត្រូវបានចិនទន្ទ្រានកាន់កាប់ដោយខុសច្បាប់ (រូបថត៖ CSIS/AMTI)


នេះជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ជាពិសេសគឺរំលោភបំពានទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃចិនបានកំណត់ដោយទទឹង ទទែងថា ទីស្នាក់ការនៃអ្វីដែលបានហៅថា “ខ័ណ្ឌ Xisha” នឹងដាក់ទីតាំងនៅកោះ Phu Lam ស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ចំណែកឯទីស្នាក់ការនៃអ្វីដែលបានហៅថា “ខ័ណ្ឌ Nansha” នឹងដាក់នៅថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) ស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាម។

តំបន់ថ្មប៉ះប្រះទឹក Chu Thap ជាអង្គភាពមួយ ស្ថិតក្នុងចំណោមអង្គភាពចំនួន៧នៅក្នុងប្រជុំកោះ Truong Sa របស់វៀតណាម ដែលត្រូវបានចិនទន្ទ្រានកាន់កាប់ដោយប្រើអំពើហឹង្សាខុសច្បាប់ មិនអើពើដល់ច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយទៅជាកោះសិប្បនិម្មិត ប៉ុនប៉ង់អនុវត្តឧបាយកលទន្ទ្រានកាន់កាប់សមុទ្រខាងកើតដោយផ្ដាច់មុខ។ ទោះបីជាចិនបានប្រកាសមិនធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតក៏ដោយ ប៉ុន្តែអ្វីៗដែលប្រទេសនេះបាននិងកំពុងអនុវត្តនោះ បានសរបញ្ជាក់ឲ្យឃើញការពិតផ្ទុយទៅវិញ។

វៀតណាមបានអះអាងជាច្រើនលើកច្រើនសារ នូវអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំងអំពាវនាវឲ្យចិននិងភាគីនានា គោរពអធិបតេយ្យភាពរបស់ វៀតណាម ដែលត្រូវបានកំណត់ស្របទៅតាមច្បាប់អន្តរជាតិ។

នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា "វៀតណាមសំណូមពរឲ្យចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម ពុំមានសកម្មភាពដែលបណ្ដាលឲ្យភាពតានតឹង កើនឡើង ធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញថែមទៀត ហើយប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងដំណើរការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិនផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top