• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជានិច្ច

នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអញ្ជើញ ចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៧៦ ទិវាបង្កើត សាធារណរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ - ១ តុលា ២០២៥) ដែលរៀបចំដោយ ស្ថានទូតចិនប្រចាំនៅវៀតណាម។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ៧៦ ទិវាបង្កើត សាធារណរដ្ឋប្រជាមានិតចិន។ (រូបថត៖ VOV)

ថ្លែងក្នុងពិធីជប់លៀង រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បាន អះអាងថា នាពេលខាងមុខ បក្ស រដ្ឋ និងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋ និងប្រជាជនចិន ខិតខំប្រឹងប្រែងពង្រឹងថែមទៀតទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ចែក រំលែកអនាគតវៀតណាម-ចិនផងដែរ។

រីឯខ្លួនវិញ ភារធារីស្ថានទូតចិនប្រចាំនៅវៀតណាម លោក Wang Qun បាន សង្កត់ធ្ងន់ថា ចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពជានិច្ច នៅក្នុងគោលនយោបាយការទូតអ្នកជិតខាង។ លោក Wang Qun បានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម អនុវត្តន៍ការយល់ដឹងរួមកម្រិត ខ្ពស់ ហើយប្រកាន់ខ្ជាប់នូវទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរលើការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top