នៅក្នុងសុន្ទរកថាបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក Vu A Bang បានសង្កត់ធ្ងន់ថា ឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានព្រឹត្តិការណ៍ថ្នាក់ជាតិ និងថ្នាក់ខេត្តចំនួន ១៦៨ ដោយមានការចូលរួមពីប្រជាជនមកពីខេត្ត ក្រុងចំនួន៣៣ទូទាំងប្រទេស។ មហោស្រពកីឡាប្រណាំងទូកលើកទី៩ ការប្រកួតជើងឯកក្លិបលោតឆត្រយោងជាតិលើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅក្រុង Muong Lay គឺជាព្រឹត្តិការណ៍បើក ឆាកសម្រាប់សកម្មភាពជាបន្តបន្ទាប់ក្នុងឆ្នាំនេះ។
នារាត្រីបើក ខេត្ត Dien Bien បានប្រកាសសេចក្តីសម្រេច និងប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់រមណីយដ្ឋានថ្នាក់ខេត្ត ដល់ “រូងភ្នំ Ban Bac” នៃទីរួមខេត្ត Muong Lay។ នេះត្រូវបានចាត់ទុកថាជាគោលដៅដ៏គួរឲ្យទាក់ទាញមិនគួររំលងសម្រាប់ភ្ញៀវទេសចរគ្រប់រូបនៅពេលមកដល់ទីនេះ។ រួមជាមួយនោះគឺជាកម្មវិធីសិល្បៈដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌នៃក្រុមជនជាតិភាគតិច។ ការសម្តែងជិះឆ័ត្រយោងមានម៉ូតូ ការដុតកាំជ្រួចអគ្គិសនីនិងកាំជ្រួចផ្សែងហោះហើរឆ្លងឆាកកណ្តាល ; ការផ្លាស់ប្តូរកីឡារាំ និងការបង្ហាញសំលៀកបំពាក់របស់ជនជាតិចំនួន ១៩ ក្នុងខេត្ត។ លើសពីនេះ ក៏មានសន្និសីទជំរុញនិងផ្សព្វផ្សាយទេសចរណ៍ខេត្ត Dien Bien ជាលើកដំបូងដែលត្រូវបានរៀបចំឡើងនៅទីរួមខេត្ត Muong Lay ផងដែរ៕







