• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមពានរង្វាន់ "ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam" ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសន្និសីទសារព័ត៌មាន ស្តីពីពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ឆ្នាំ ២០២៤។
ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចាប់ផ្តើមពានរង្វាន់ "ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam" ឆ្នាំ ២០២៤។ រូបថត៖ VGP/HM

ពានរង្វាន់ឆ្នាំនេះ មានវិញ្ញាសារចំនួន៨ រួមមាន៖ វិញ្ញាសារចំនួន ៥ សម្រាប់ផលិតផលបច្ចេកវិទ្យាឌីជីថលដែលបម្រើការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃវិស័យឧស្សាហកម្មនិងសំណង់; កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន; ការដឹកជញ្ជូន ប្រៃសណីយ៍ និងឡូជីស្ទិក; ការអប់រំ សុខាភីបាល វប្បធម៌ សង្គម; ហិរញ្ញវត្ថុ ធនាគារ ពាណិជ្ជកម្ម និងសេវាកម្ម។ វិញ្ញាសារចំនួន២ទៀត គឺ "ផលិតផលបច្ចេកវិទ្យាឌីជីថលឆ្នើមបំផុតសម្រាប់ទីផ្សារបរទេស" និង "ផលិតផលបច្ចេកវិទ្យាឌីជីថលដែលមានសក្តានុពល"។ ជាពិសេស ពានរង្វាន់ឆ្នាំនេះបានបន្ថែមវិញ្ញាសារទី៨ គឺ “ផលិតផលបច្ចេកវិទ្យាឌីជីថលថ្មីឆ្នើមបំផុត”។

លោក Nguyen Thanh Tuyen អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ នៃក្រសួងព័ត៌មាននិងទូរគមនាគមន៍បានឲ្យដឹងថា៖ “ផលិតផលបច្ចេកវិទ្យាឌីជីថលថ្មី គឺជាវិញ្ញាសារថ្មីទាំងស្រុងសម្រាប់បច្ចេកវិទ្យាថ្មីៗដូចជា AI, Blockchain អ៊ីនធឺណិតនៃវត្ថុ(IOT) ឬ semiconductors។ នៅលើពិភពលោកក៏មានពានរង្វាន់ជាច្រើនដើម្បីលើកតម្កើងបច្ចេកវិទ្យាឌីជីថលថ្មីផងដែរ ហើយនៅឆ្នាំនេះ ទីភ្នាក់ងារអចិន្រ្តៃយ៍ក៏បានស្នើរ និងត្រូវបានអនុម័តឱ្យបើកវិញ្ញាសារថ្មី នោះគឺបច្ចេកវិទ្យាឌីជីថលឆ្នើមបំផុត”។

ក្រោយរយៈពេល ៤ ឆ្នាំនៃការរៀបចំឡើង ពានរង្វាន់ Make in Vietnam បានទទួលផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលរាប់ពាន់ដែលចូលរួមប្រកួតប្រជែង។ ក្នុងនោះ មានរង្វាន់បច្ចេកវិទ្យាឌីជីថលឆ្នើមរាប់រយដែលបាននិងកំពុងនាំមកនូវលទ្ធផលជាក់ស្តែងដល់ប្រជាជននិងសហគ្រាស ក្នុងដំណើរការបរិតវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top