• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំង


ចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំង (VNA)

ចាប់ពី​ម៉ោង៨ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៧ (តាមម៉ោងតំបន់) អ្នកបោះ​ឆ្នោត​បារាំង​ចំនួន​៤៧ លាន​នាក់​​បាន​​ទៅ​បោះ​ឆ្នោត​ប្រធានាធិបតី​​ អាណត្តិ ២០១៧-២០២២។ លទ្ធផល​នៃការ​ស្ទង់មតិថ្មីៗបំផុត បាន​ឲ្យដឹង​ថា​៖ ក្នុង​ចំណោម​​បេក្ខជន​​ចំនួន ១១ នាក់ មានបេក្ខជនចំនួន ៤ នាក់ដែលត្រូវបាន ចាត់ទុកមាន​សក្តានុ​ភាព​​ច្រើន​បំផុត​។ នោះគឺ​បេក្ខជនឯករាជ្យ លោក Emmanuel Macron ដែល​កំពុងនាំ​មុខដោយ​មាន​សម្លេង​គាំទ្រ​ចំនួន ២៣% បន្ទាប់នោះគឺ ប្រធាន​គណៈបក្ស​ស្តាំនិយម​រណសិរ្សជាតិ (FN) លោកស្រី Marie Le Pen ដោយ​មាន​​សម្លេង​គាំ​ទ្រ​​គឺ ២២%។ អតីតនាយករដ្ឋមន្ត្រីបារាំង លោក Francois Fillon និងថ្នាក់ដឹកនាំនៃចលនា «ប្រទេស​​បារាំង​ឥត​​ចុះញ៉ម​» លោក Jean-Luc Melechon ទទួលបានសម្លេងគាំទ្រចំនួន ១៩%។ ដើម្បី​ធានា​សន្តិសុខ​​សំរាប់​ ការបោះ​​ឆ្នោត​ប្រធានាធិបតី​ ក្នុងកាលៈទេសៈ ទើបនឹងកើតមានឡើងកាវាយ ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​​ប៉ារីស នាយប់​ថ្ងៃទី ​២០ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ នាយករដ្ឋមន្ត្រី​ បារាំង លោក Bernard Cazeneuve បាន​បង្កើន​​ការដាក់​ពង្រាយ​​កំលាំង​​សន្តិសុខ នៅមណ្ឌលបោះឆ្នោត​ក្នុងទូទាំងប្រទេស។ ការបោះ​​ឆ្នោត​នឹង​បិទ​បញ្ចប់​​នា​ម៉ោង ១៩ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧​៕ 
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top