• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា៖ WHO អំពាវនាវឲ្យ​មាន​ការជួយ​​ឧបត្ថម្ភជាបន្ទាន់

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣០ ខែមីនា បានវាយតម្លៃគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាថា ជាស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត ហើយបានអំពាវនាវឱ្យមានកាជួយរឧបត្ថម្ភជាបន្ទាន់ចំនួន ៨ លានដុល្លារអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស និងការពារការផ្ទុះឡើងនៃជំងឺរាតត្បាតនៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។

អង្គការ WHO បានឲ្យដឹងថា ជនរងគ្រោះនិងអ្នករងរបួសមួយចំនួនធំ ប្រឈមនឹងការឆ្លងមេរោគខ្ពស់ ដោយសារតែសមត្ថភាពវះកាត់មានកម្រិតក្នុងប្រទេស ខណៈដែលស្ថានភាពមូលដ្ឋានក្នុងប្រទេស មីយ៉ាន់ម៉ា អាចបង្កើនហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាត។ WHO ក៏បានប្រកាសថា កញ្ចប់ជំនួយដំបូងដែលជាឧបករណ៍សង្គ្រោះដើម្បីព្យាបាលរបួសធ្ងន់ធ្ងរនិងការបាក់ឆ្អឹង រួមជាមួយនឹងតង់ពហុមុខងារ បានទៅដល់មន្ទីរពេទ្យដែលមានគ្រែ ១.០០០ ក្នុងរដ្ឋធានី Naypyitaw ។ សម្ភារៈស្រដៀងគ្នាក៏កំពុងធ្វើដំណើរទៅកាន់ភាគខាងជើងទៅកាន់មន្ទីរពេទ្យ Mandalay General ផងដែរ។

ស្លាកសញ្ញាអង្គការសុខភាពពិភពលោក (WHO) នៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបថត៖ AFP/VNA

នៅថ្ងៃដដែល សមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ(IFRC) បានបើកការអំពាវនាវជាបន្ទាន់ ដើម្បីរៃអង្គាសថវិកាជាង ១១៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។  

មកទល់នឹងពេលនេះ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានបណ្តាលឲ្យមនុស្សជាង ១៧០០នាក់បានស្លាប់ និងប្រហែល ៣៤០០នាក់រងរបួស ហើយមនុស្សប្រមាណ ៣០០នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយនៅប្រទេសមីយ៉ាន់ម៉ាក្នុងសតវត្សទីកន្លងមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top