• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្មានប្រទេសណាមួយសុវត្ថិភាព ពេលដែលប្រទេសដទៃទៀតក្នុងតំបន់និងពិភពលោក នៅតែប្រឆាំងនឹងជំងឺកូវិដ - ១៩នៅឡើយ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ GMS លើកទី៧ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)


នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧តាម ប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “GMS៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈម នៃទសវត្សរិ៍ថ្មី”។

អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើតួនាទីយុទ្ធសាស្ត្រនៃមហាអនុតំបន់មេគង្គ ក្នុងដំណើរការសមា ហរណកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៃទ្វីបអាស៊ី។ លោកនាយក រដ្ឋមន្រ្តីបានអះអាងថារាល់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ GMS បានជួយគាំទ្រ ប្រកបដោយប្រសិទ្ធភាពដល់ដំណើរការកសាងសហគមន៍អាស៊ាន ការបង្កើតជារូបរាង នៃរចនាសម្ព័ន្ធតំបន់ ដោយមានអាស៊ានជាមជ្ឈភាព និងការជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយសម្ដែងទស្សនៈថា GMS ចាំបាច់ត្រូវមានចក្ខុវិស័យនិងដំណោះស្រាយ ដោយមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់នាបច្ចុប្បន្នផង ហើយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នក្នុងទសវត្សរិ៍ ខាងមុខផង លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យកិច្ចសហប្រតិបត្តិការ GMS ក្នុងដំណាក់កាលខាងមុខ គួរតែផ្ដល់អាទិភាពដល់ខ្លឹមសារស្នូលចំនួន៦។ ក្នុង នោះ ប្រទេស GMS ផ្ដោតសំខាន់ទៅលើការទប់ស្កាត់ រុញថយ គ្រប់គ្រងជម្ងឺរាតត្បាត កូវីដ ១៩ ព្រមទាំងកសាងយន្តការសម្របសម្រួលដើម្បីទប់ទល់នឹងជម្ងឺឆ្លងនៅពេល អនាគតផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចាត់ទុកថា ត្រូវការធានាឲ្យខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់មិនរងការបែកបាក់ក្នុងបរិបទនៃជម្ងឺរាតត្បាត; បើក “ច្រករបៀងខៀវ” នៅ តាមច្រកទ្វារព្រំដែនដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងដែនរបស់មនុស្សនិង ទំនិញហើយកាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ប្រទេសនានាបន្ត ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន ការស្ដារសេដ្ឋកិច្ច ហើយបង្រួញគម្លាតអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀត ណាមដោយបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅនិងចក្ខុ វិស័យរួមរបស់ GMS ហើយរួមជាមួយប្រទេសជិតខាង កសាងតំបន់ GMS មួយកាន់តែ បើកចំហ សុវត្ថិភាព សន្តិភាព វិបុលភាពនិងអភិវឌ្ឍប្រកបដោយចីរភាព។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“វៀតណាមជានិច្ចកាលគោរពកិច្ចសហប្រតិបត្តិការ GMS ដែលស្ដែងចេញពី គោលបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ប្រពៃណីជាមួយប្រទេស ជិតខាងបងប្អូន ហើយសហការគ្នាកសាងតំបន់ GMS ឲ្យកាន់តែបើកចំហ សុវត្ថិភាព សន្តិភាព វិបុលភាពនិងអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ យើងមានបំណង និងជំនឿជាក់ថា ដោយឈរលើទិសដៅយុទ្ធសាស្ត្រដែលបានដាក់ចេញ រួមជាមួយការ ប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ការគាំទ្ររបស់ប្រជាជននិងសហគ្រាស ការរួមដំណើររបស់ ADB និងដៃគូអភិវឌ្ឍផ្សេងៗទៀត កិច្ចសហប្រតិបត្តិការ GMS នឹងអភិវឌ្ឍន៍កាន់តែ រឹងមាំ ស្អិតរមួត ដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមចំណែកពង្រឹងសន្តិភាព កិច្ច សហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងតំបន់”។

បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ GMS បានអនុម័តលើសេចក្ដីថ្លែងការណ៍រួមនៃ កិច្ចប្រជុំ ហើយឯកភាពរៀបចំកិច្ចប្រជុំ GMS លើកទី៨ នៅចិននាឆ្នាំ២០២៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top