• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គំនូរវៀតណាមទទួល​​ការ​ចាប់អារម្មណ៍នៅឯពិព័រណ៍សិល្បៈអន្តរជាតិនៅទីក្រុងឡុងដ៍ (អង់គ្លេស)

ស្នាដៃរបស់វិចិត្រករវៀតណាមចំនួន ១៤ នាក់ត្រូវបានឧទ្ទេសនាមនៅក្នុងពិព័រណ៍សិល្បៈអន្តរជាតិ Affordable Art Fair ២០២៤ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ៨-១២ ខែឧសភា បានទទួលការចាប់អារម្មណ៍ពីអ្នកស្រលាញ់សិល្បៈអង់គ្លេសនិងអន្តរជាតិ។

ក្នុងនាមជាពិព័រណ៍សិល្បៈអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពនៅក្នុងចក្រភពអង់គ្លេសដែលមានប្រវត្តិសាស្ត្ររយៈពេល ២៥ឆ្នាំ Affordable Art Fair ឆ្នាំនេះមានការចូលរួមពីវិចិត្រសាលជាង ១០០ មកពីចក្រភពអង់គ្លេស និងទូទាំងពិភពលោក ដោយបានឧទ្ទេសនាមពីស្នាដៃសិល្បៈសហសម័យប្រហែល ១.០០០ ដែលទាក់ទាញភ្ញៀវទស្សនាជាង ១០.០០០ នាក់។

គូរគំនូររបស់វិចិត្រករ Phuong Binh នៅ Hanoi Art House ទាក់ទាញអ្នកទស្សនាជាច្រើន។ រូបថត៖ Minh Hop - អ្នកយកព័ត៌មាន VNA ប្រចាំនៅអង់គ្លេស

 

នៅឯពិព័រណ៍នេះ វិចិត្រសាលចំនួន ៣ រួមមាន Hanoi Art House, Thang Long Art Gallery និង ArtBlue Studio បានតាំងបង្ហាញស្នាដៃដុតឈើ គំនូរខ្មុកម្រ័ក្សណ៍ គំនូរប្រេង គំនូរប្រេងទឹកលើក្រដាស់យ៉ របស់វិចិត្រករវៀតណាមចំនួន ១៤នាក់ ដោយបានទាក់ទាញអ្នកសម្រាំង និងភ្ញៀវទាំងជាតិ និងអន្តរជាតិជាច្រើននាក់។ ដើម្បីដាក់តាំងនៅក្នុងពិព័រណ៍នេះ ស្នាដៃត្រូវតែមានការយល់ព្រមដោយអ្នករៀបចំនៃគណៈកម្មាធិការរៀបចំពិព័រណ៍។ ប្រការនេះបង្ហាញពីគុណភាពខ្ពស់នៃស្នាដៃគំនូរវៀតណាមនៅឯពិព័រណ៍ ក៏ដូចជាសក្ដានុពលសម្រាប់ការធ្វើពាណិជ្ជកម្មគំនូរវៀតណាមនៅក្នុងទីផ្សារចក្រភពអង់គ្លេសនិយាយដោយឡែក និងពិភពលោកនិយាយារួម។ ការចូលរួមក្នុងពិព័រណ៍ធំ ៗ ដូចជា Affordable Art Fair គឺជាឱកាសដ៏ល្អដើម្បីឧទ្ទេសនាមគំនូរវៀតណាមដល់អ្នកស្រឡាញ់គំនូរបរទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top