• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅរបស់រដ្ឋាភិបាលវៀតណាមគឺសម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ ២០២៦

គោលដៅរបស់រដ្ឋាភិបាលគឺសម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ ២០២៦ ព្រមទាំងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងរក្សាតុល្យភាពរវាងល្បឿននិងគុណភាពនៃកំណើន។
សន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល។ (រូបថត៖ VGP)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីយប់ ថ្ងៃទី ៤ ខែឧសភា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ឡេ តិន គុន បានឲ្យដឹងថា គោលដៅរបស់រដ្ឋាភិបាលគឺសម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ ២០២៦ ព្រមទាំងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងរក្សាតុល្យភាពរវាងល្បឿននិងគុណភាពនៃកំណើន។ ដើម្បីសម្រេចបាននូវគោលដៅនេះ លោកអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់លើក្រុមដំណោះស្រាយមួយចំនួន។ ដំបូងឡើយ ត្រូវតែជ្រួតជ្រាប និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ រដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី១៦; សម្របសម្រួលយ៉ាងជិតស្និទ្ធ ស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពរវាងគោលនយោបាយសាពើពន្ធ និងគោលនយោបាយរូបិយវត្ថុ រួមជាមួយនឹងគោលនយោបាយម៉ាក្រូផ្សេងទៀត; ស្រាវជ្រាវយ៉ាងឆាប់ៗ ការកសាងគម្រោងសម្រាប់សេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដោយភ្ជាប់ទៅនឹងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិក្នុងបរិបទថ្មី; លើកកំពស់គុណភាពនៃកំណើន ធនធានមនុស្ស និងផលិតភាពការងារ; អភិវឌ្ឍន៍ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឡេ​ តិន​គុន បានបញ្ជាក់យ៉ាងច្បាស់ថា បន្តសុក្រិត ស្ថាប័ន និងសេដ្ឋកិច្ច ជំរុញការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាល កែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ និងអាជីវកម្ម ហើយអនុវត្តន៍ការវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម ក្នុងការ បែងចែក ការគ្រប់គ្រង និងការប្រើប្រាស់ធនធានទាំងអស់៕

តាម vovworld.vn/km-KH

វៀតណាមចូលរួមក្នុងវេទិកា បើកទ្វារទីផ្សាររួមគ្នា របស់អាហ្វ្រិក

វៀតណាមចូលរួមក្នុងវេទិកា "បើកទ្វារទីផ្សាររួមគ្នា" របស់អាហ្វ្រិក

វេទិកាវិនិយោគនិងពាណិជ្ជកម្មអាហ្វ្រិក លើកទី១២ (AFIC ១២) បានបើកនៅថ្ងៃទី ៩ ខែឧសភា នៅទីក្រុងអាល់ហ្សេរី ដោយមានប្រធានបទ "រួមគ្នាបើកទ្វារទីផ្សារ"។

Top