ព័ត៌មាន ទីក្រុងហូជីមិញស្វាគមន៍ភ្ញៀវទេសចរជិត ១,៧ លាននាក់ក្នុងឱកាសវិស្សមកាល ៣០ មេសា - ១ ឧសភា 05/05/2026 ការឈប់សម្រាកពិធីបុណ្យសែនខួបស្តេចហ៊ុង និងទិវាបុណ្យ ៣០ មេសា - ១ ឧសភា អូសបន្លាយរយៈពេលវែង បានជំរុញឱ្យតម្រូវការទេសចរណ៍កើនឡើងយ៉ាងខ្លាំង ជួយឱ្យទីក្រុងហូជីមិញទទួលបរិមាណភ្ញៀវទេសចរយ៉ាងច្រើន។ ភ្ញៀវទេសចរបរទេស ទស្សនាវិមានឯករាជ្យនៃទីក្រុងហូជីមិញ។ រូបថត៖VNAយោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ក្នុងរយៈពេល ៩ ថ្ងៃ (២៥ មេសា - ៣ ឧសភា) ទីក្រុងបានទទួលភ្ញៀវទេសចរអន្តរជាតិប្រហែល ១៩០.០០០នាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១,៥ លាននាក់។ ដើម្បីបម្រើតម្រូវការកើនឡើង ទេសចរណ៍ទីក្រុងហូជីមិញបានអនុវត្តកម្មវិធីជំរុញសេដ្ឋកិច្ចជាច្រើន ដោយឧទ្ទេសនាមផលិតផល និងសេវាកម្មថ្មីជិត ១,០០០។ លើសពីនេះ ទីក្រុងហូជីមិញក៏បានរៀបចំ "ទិវាបង្រួបបង្រួមប្រទេសជាតិ" ដោយមានការបាញ់កាំជ្រួចនៅទីតាំងចំនួន ៧ នាយប់ថ្ងៃទី ៣០ ខែមេសា ជាមួយនឹងសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈនៅទីតាំងចំនួន៣។ លោកស្រី ត្រឹន ភឿងលីញ នាយកផ្នែកទីផ្សារ និងបច្ចេកវិទ្យាព័ត៌មាននៃ BenThanh Tourist បានថ្លែងថា៖ «ទោះបីជាថ្លៃដឹកជញ្ជូន ជាពិសេសសំបុត្រយន្តហោះកើនឡើងក៏ដោយ BenThanh Tourist នៅតែរក្សាតម្លៃស្ថិរភាពបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកត្តាមួយដែលជួយជំរុញតម្រូវការទេសចរណ៍ក្នុងរដូវវិស្សមកាល ដោយសមត្ថភាពទិញកើនឡើងប្រហែល ១៥ ទៅ ២០% បើប្រៀបធៀបនឹងឆ្នាំ ២០២៥។ ក្នុងអំឡុងពេលកំពូល តម្រូវការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅគោលដៅជិតទីក្រុង ដូចជា វុងតាវ និងដាឡាត់ ដូច្នេះហើយសម្ពាធលើប្រព័ន្ធសេវាកម្មគឺមិនអាចជៀសវាងបានទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានរៀបចំតាំងពីដើម ដោយធ្វើការជាមួយដៃគូ ដើម្បីធានាការផ្គត់ផ្គង់ និងរក្សាគុណភាពសេវាកម្មប្រកបដោយស្ថិរភាព»៕ តាម vovworld.vn/km-KH

ការឈប់សម្រាកពិធីបុណ្យសែនខួបស្តេចហ៊ុង និងទិវាបុណ្យ ៣០ មេសា - ១ ឧសភា អូសបន្លាយរយៈពេលវែង បានជំរុញឱ្យតម្រូវការទេសចរណ៍កើនឡើងយ៉ាងខ្លាំង ជួយឱ្យទីក្រុងហូជីមិញទទួលបរិមាណភ្ញៀវទេសចរយ៉ាងច្រើន។ ភ្ញៀវទេសចរបរទេស ទស្សនាវិមានឯករាជ្យនៃទីក្រុងហូជីមិញ។ រូបថត៖VNAយោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ក្នុងរយៈពេល ៩ ថ្ងៃ (២៥ មេសា - ៣ ឧសភា) ទីក្រុងបានទទួលភ្ញៀវទេសចរអន្តរជាតិប្រហែល ១៩០.០០០នាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១,៥ លាននាក់។ ដើម្បីបម្រើតម្រូវការកើនឡើង ទេសចរណ៍ទីក្រុងហូជីមិញបានអនុវត្តកម្មវិធីជំរុញសេដ្ឋកិច្ចជាច្រើន ដោយឧទ្ទេសនាមផលិតផល និងសេវាកម្មថ្មីជិត ១,០០០។ លើសពីនេះ ទីក្រុងហូជីមិញក៏បានរៀបចំ "ទិវាបង្រួបបង្រួមប្រទេសជាតិ" ដោយមានការបាញ់កាំជ្រួចនៅទីតាំងចំនួន ៧ នាយប់ថ្ងៃទី ៣០ ខែមេសា ជាមួយនឹងសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈនៅទីតាំងចំនួន៣។ លោកស្រី ត្រឹន ភឿងលីញ នាយកផ្នែកទីផ្សារ និងបច្ចេកវិទ្យាព័ត៌មាននៃ BenThanh Tourist បានថ្លែងថា៖ «ទោះបីជាថ្លៃដឹកជញ្ជូន ជាពិសេសសំបុត្រយន្តហោះកើនឡើងក៏ដោយ BenThanh Tourist នៅតែរក្សាតម្លៃស្ថិរភាពបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកត្តាមួយដែលជួយជំរុញតម្រូវការទេសចរណ៍ក្នុងរដូវវិស្សមកាល ដោយសមត្ថភាពទិញកើនឡើងប្រហែល ១៥ ទៅ ២០% បើប្រៀបធៀបនឹងឆ្នាំ ២០២៥។ ក្នុងអំឡុងពេលកំពូល តម្រូវការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅគោលដៅជិតទីក្រុង ដូចជា វុងតាវ និងដាឡាត់ ដូច្នេះហើយសម្ពាធលើប្រព័ន្ធសេវាកម្មគឺមិនអាចជៀសវាងបានទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានរៀបចំតាំងពីដើម ដោយធ្វើការជាមួយដៃគូ ដើម្បីធានាការផ្គត់ផ្គង់ និងរក្សាគុណភាពសេវាកម្មប្រកបដោយស្ថិរភាព»៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា05/05/2026ព័ត៌មានយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦។ ប្រទេសវៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិជាង ២ លាននាក់ក្នុងខែមេសា ឆ្នាំ ២០២៦05/05/2026ព័ត៌មានអនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នាដើម្បីជំរុញកំណើន05/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំរដ្ឋសភា05/05/2026ព័ត៌មានប៉ូឡូញព្រមានអំពីការបែកបាក់របស់ណាតូ បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដកកងទ័ពចេញពីអាល្លឺម៉ង់04/05/2026ព័ត៌មានប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន អញ្ជើញជួបវសវនាការជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ04/05/2026ព័ត៌មាននាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម03/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត